UI_LongBanner

សម្ដេចតេជោ​៖​ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនានា បន្តយកចិត្តទុកដាក់ជួយ សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ

146

ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ច័ន្ទ​ ១១កេីត​ ខែ​ចេត្រ​ ឆ្នាំ​កុរ​ ពស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១៩​នេះ​សម្ដេច​តេជោ​បាន​បញ្ជាក់​តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​ថា​ “ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញបងប្អូនជនរួមជាតិ និងក្មួយៗ ព្រមទាំងចៅៗបានជួបជុំធ្វើបុណ្យទានសប្បាយរីករាយជាមួយក្រុមគ្រួសារសាច់សារលោហិតជិតឆ្ងាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។ សូមស្វាគមន៍ផងដែរ ដល់បងប្អូនខ្មែររស់នៅក្រៅប្រទេស ដែលបានធ្វើដំណើរមកចូលរួមសប្បាយរីករាយក្នុងថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសជាតិ។

សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនានា បន្តយកចិត្តទុកដាក់ជួយ សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ នៅតាមច្រកនានា រួមទាំងព្រលានយន្តហោះ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាព ដល់បងប្អូនប្ថរជាពលរដ្ឋ និងទេសចរ បានកំសាន្ត សប្បាយរីករាយនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនះ។

CMA_LongBanner

ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយ និងសូមទទួលបាននូវសិរីសួស្តី លាភសំណាងល្អ និងជោគជ័យថ្មីៗក្នុងជីវិតគ្រប់ៗគ្នា។ ប្រទេសមានសុខសន្តិភាព ទើបយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំដូចនេះបាន”៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close