រត់ចែកជេីងគ្នាព្រៀត​ ខណៈកម្លាំងសមត្ថកិច្ចឆ្មក់ចុះទៅបង្រ្កាប ទីតាំងល្បែងជល់មាន់ និងចាក់អាប៉ោង បៀ​ នៅស្រុកស្អាង!

20

ខេត្តកណ្តាល​ ៖​ ប្រតិបត្តិការណ៍ដ៍ក្តៅគគុក អស់រយះពេលជាច្រើនម៉ោងធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល​ និងមានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការណ៍បង្ក្រាបទីតាំងកន្លែងជល់មាន់ ប៊ៀរ អាប៉ោង ដ៍ធំប្រចាំស្រុកស្អាង បានវត្ថុតាងជាច្រើន និងឃាត់ខ្លួនបានបួននាក់ មិនរំខានដល់នគរបាលស្រុកស្អាង និងប៉ុស្តិរដ្ឋបាលព្រែកអំបិលឡើយ ។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី
នៅចំណុច ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យចំនួន ៤នាក់ ទី០១ឈ្មោះ ឈុន ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ ភូមិទួលសុភី ឃ៊ំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទី០២.ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិចំប៉ាលើ ឃ៊ំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទី០៣ឈ្មោះ ខេង មករា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិស្វាយកណ្ដាល ឃ៊ំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ទី០៤ឈ្មោះ គៀង ហៀង ភេទប្រុស អាយុ ៣១ឆ្នាំ ភូមិព្រែកប៉ាង ឃ៊ំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ម្ចាស់សង្វៀនឈ្មោះ អ៊ន ភេទប្រុស អាយុ៥៥ឆ្នាំ ភូមិចុងកោះ ឃ៊ំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បានរត់គេចខ្លួន។

វត្ថុតាងចាប់យករួមមាន ៖ មាន់ជល់ចំនួន ០៦ក្បាល ងាប់ ០២ក្បាល ជញ្ជីង ០១ ស្គុតរុំជើងមាន់ ៤ប្រអប់ធំ កន្រ្តក់ដាក់មាន់ចំនួន៩ កៅអីចំនួន៥៩ ម៉ូតូចំនួន ៨១គ្រឿង ឡានចំនួន ០២គ្រឿង ។

លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ បានប្រាប់អោយដឹងថា៖នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី តាមបញ្ជាផ្ទាល់របស់ឯកឧត្តមស្នងការ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងតម្រួតបទបញ្ជា និង អន្តាគមន៍សេនាធិការ និង កម្លាំងវរព្រំដែនជើងគោក ៦០៥ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានចុះបង្រ្កាបទីតាំងជល់មាន់នៅភូមិ ពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ខាងលើបានបើកឲ្យលេងរយះពេល៥ថ្ងៃមកហើយ មានមនុស្សមកលេងប្រហែលជា ៣០០នាក់ ក្នុងប្រតិបត្ដិការណ៍នោះក្រុមអ្នកញៀនល្បែងបាននាំគ្នារត់ចែកជេីងគ្នាព្រៀត កាត់ចំការអ្នកភូមិបាត់អស់ទៅ ។ ចំណែកមនុស្ស០៤នាក់ ហៅទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី។

ប្រភពព័ត៌មានបានលួចបង្ហើបអោយដឹងថា៖ទីតាំងកន្លែងល្បែងជល់មាន់ ប៊ៀរ អាប៉ោងខាងលើនោះបើកលេងជាយ៊ូឆ្នាំមកហើយ មិនដែលឃើញនគរបាលស្រុកស្អាង ដែលលោកវរសេនីយ៍​ សេង សុជាតិ​ ជាអធិការនគរបាលស្រុកស្អាង បញ្ជារអោយមេប៉ុស្តិព្រែកអំបិលបង្ក្រាបទេ ប្រហែលជាទីតាំងខាងលើនោះអាច់មានទំនាក់ទំនងជាមួួយលោកអធិការ និងលោកមេប៉ុស្តិហើយ។ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះក្រុមអ្នកញៀនល្បែងទាំងនោះពេលកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាលចុះទៅបង្ក្រាបក្រុមអ្នកលេងល្បែងទាំងអស់នោះបានរារាំងសមត្ថកិច្ចមិនអោយយកវត្ថុតាងមានម៉ូតូ ឡានចេញឡើយ ដោយពួកគាត់ស្រែកនិយាយថាកុំខ្លាចអី ម្ចាស់ទីតាំងបានរៀបចំ​ ចាត់ចែងអោយនគរបាលមូលដ្ឋានរួចអស់ហើយ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល​ បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា លោកបានបញ្ជារអោយកម្លំងដែលចុះទៅបង្ក្រាបចាត់ចែងតាមនីតិវិធីហើយលោកក៍និងអោយជំនាញស្រាវជ្រាវវែកមុខម្ចាស់ទីតាំងនិងអ្នកណាដែលនៅពីក្រោយខ្នងនោះ។

លោក ឯក ស៊ុនរស្មី​ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលនិងជាអ្នកសម្របសម្រួលនីតិវិធីបានប្រាប់អោយដឹងថា ក្រុមអ្នកលេងល្បែងទាំងអស់នោះលោកបានសម្របសម្រួលអោយនគរបាលធ្វើកិច្ចសន្យានិងប្រគល់វត្ថុតាងអោយនៅកន្លែងទីតាំងនោះផ្ទាល់តែម្តងដោយលោកមិនចង់អោយសមត្ថកិច្ចនិងប្រជាពលដ្ឋមានជម្លោះនិងគ្នា។

ចំពោះម្ចាស់ទីតាំងដែលរត់គេចខ្លួនលោកស្នើរសុំសមត្ថកិច្ចកសាងសំណុំបញ្ជូនទៅតុលាការនិងចាត់ការទៅតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា​ នៅស្រុកស្អាង ល្បែងសុីសងគ្រប់ប្រភេទ រាល់ថ្ងៃកំពុងរីកដូចផ្សិតបើកលេងមិនខ្លាចញញើតសមត្ថកិច្ចមូលដ្ឋានសោះ​ មិនដឹងថាសមត្ថកិច្ចមូលដ្ឋានត្រូវថ្នាំរបស់ក្រុមមេល្បែងទាំងអស់នោះ​ឬយ៉ាងណានះទេ…?​

ចាំមើលចំណាត់ការនេះតើលោកព្រះរាជអាជ្ញា លោកស្នងការ និងអគ្គស្នងការនគរបាលជាតិមានចំណាត់ការរបៀបណាចំពោះមន្ត្រីនគរបាលនៅក្នុងមូលដ្ឋានដែលមិនអើរពើរបង្ក្រាបល្បែងសុីសងខុសច្បាប់៕ (ម៉េង)

787ACCE5-C607-4F40-86BA-E4DCD7D0CE9D

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close