UI_LongBanner

បុរសម្នាក់​រងរបួសធ្ងន់ ​ខណៈពេលជិះម៉ូតូតែឯង រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត​ ទេីបត្រូវបានស្ត្រីម្នាក់បេីករថយន្ត TACOMA ទៅបុកចំពេញទំហឹង​ ហេីយបេីករត់​រហូតផ្ទុះកង់បេីកទៅមុខលែងរួច!

130

រាជធានីភ្នំពេញបុរសម្នាក់បានរងរបួសធ្ងន់បោកក្បាលនឹងថ្នល់ខណៈពេលកំពុងជិះម៉ូតូតែម្នាក់ឯង​ (ទំនងជាស្រវឹងស្រា​) ហេីយរេចង្កូតចូលគន្លងផ្លូវម្ខាងទៀតត្រូវបានស្ត្រីម្នាក់បើករថយន្តTACOMA ទៅបុកចំពេញទំហឹងហើយត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ចនិងជួយហៅរថយន្តសង្គ្រោះមកយកទៅមន្ទីរពេទ្យរីឯរថយន្តបានបេីករត់គេចចេញពីកន្លែងកេីតហេតុរហូតដល់ផ្លូវ២៧១ជិតច្រមុះជ្រូកក្បាលថ្នល់ស្រាប់តែផ្ទុះកង់មុខខាងស្ដាំបេីកទៅមុខលែងរួច

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែមេសាឆ្នាំ២០១៩នេះនៅតាមបណ្ដោយផ្លូវ៣៧១ត្រង់ចំណុចជិតមជ្ឈមណ្ឌលមង្គលឧត្តមសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ

ប្រភពមានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកTOYOTA TACOMA ពណ៍កណ្ដុរប្រមេះពាក់ស្លាកលេខបើកបរដោយស្ត្រីម្នាក់រួមដំណេីរដោយបុរសវ័យក្មេងម្នាក់ទៀតបានធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់(មិនដឹងថាស្រវឹងឬយ៉ាងណាទេ)​ បើកម៉ូតូមួយគ្រឿងម៉ាកVIVA ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ​ 1FB-8449 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍គ្នារេចង្កូតទៅម្ដងឆ្វេងម្ដងមកស្ដាំស្រាប់តែរេចង្កូតចូលទៅគន្លងផ្លូវរថយន្តទេីបធ្វេីឲ្យរថយន្តកាច់ចង្កូតគេចមកស្ដាំដៃហេីយនៅតែបុកចំពេញទំហឹងទៀតបណ្តាលឲ្យរងរបួសធ្ងន់បោកក្បាលនឹងថ្នល់រងហើយត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍និងបានចេញមកជួយសង្គ្រោះបឋមរាយការណ៍ប្រាប់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើទាក់ទងរថយន្តសង្គ្រោះបន្ទាន់ឲ្យមកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

CMA_LongBanner

ចំណែកឯរថយន្តមិនព្រមឈប់រងចាំដោះស្រាយទេបានបន្ថែមល្បឿនបើករត់គេចរហូតដល់ផ្លូវ២៧១ជិតច្រមុះជ្រូកក្បាលថ្នល់ស្រាប់តែផ្ទុះកង់មុខខាងស្ដាំបេីកទៅមុខលែងរួចហេីយប្រជាពលរដ្ឋឃើញទេីបប្រាប់ឲ្យសមត្ថកិច្ចចុះទៅកន្លែងកើតហេតុផងដែរ។

ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការនគរបាលខណ្ឌមានជ័យបានចុះទៅកន្លែងកើតហេតុដោយស្ថានភាពរបួសធ្ងន់ហេីយដោះស្រាយគ្នាមិនត្រូវទេីបសមត្ថកិច្ចមូលដ្ឋានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះធ្វេីការវាស់វែងរថយន្តនិងម៉ូតូរួចយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕​ (ម៉េង)

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close