ស្រវឹងឡេីងទន់ខ្លួន! ​​ថៅកែហាងកាហ្វេរ៉ូមែនទិក ជិះម៉ូតូទៅបុកកង់បីឥណ្ឌា ​របួសបែកមុខបែកមាត់​ នៅមុខរោងចក្រ​បារីសេក ត្រូវបានសមត្ថកិច្ចល្បាត​ជួយសង្គ្រោះ​!

49

រាជធានីភ្នំពេញបុរសម្នាក់ដែលគេស្គាល់ថាជាថៅកែហាងកាហ្វេរ៉ូមែនទិកក្រុងតាខ្មៅស្រវឹងស្រាឡេីងទន់ខ្លួនជិះម៉ូតូឌ្រីមសង់មួយគ្រឿងទៅបុកពីក្រោយកង់បីឥណ្ឌាកំពុងអែបស្ដាំដៃបណ្តាលឲ្យរងរបួសបែកមុខមាត់និងចិញ្ចេីមឈាមហូរពេញមុខហេីយមានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនមកយកហេីយមិនព្រមទៅទេទេីបត្រូវបានបងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរឃេីញរាយការណ៍ប្រាប់សមត្ថកិច្ចល្បាតចុះមកជួយសង្គ្រោះបឋមនៅកន្លែងកេីតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង១១:១៥នាទីយប់ថ្ងៃទី១៥ខែមេសាឆ្នាំ២០១៩នេះនៅតាមបណ្ដោយផ្លូវជាតិលេខ២ត្រង់ចំណុចមុខរោងចក្របារីសេកសង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យរាជធានីភ្នំពេញ

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញកង់បីឥណ្ឌាមួយគ្រឿងពណ៍លឿងពាក់ស្លាកលេខត្បូងឃ្មុំ​ 1F-5480 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុកង់បីឥណ្ឌាបានបេីកយឺតៗអែបមកខាងស្ដាំដៃស្រាប់តែមានបុរសរងគ្រោះខាងលេីដែលអ្នកដំណេីរនិងប្រជាពលរដ្ឋស្គាល់ថាជាថៅកែហាងកាហ្វេមួយកន្លែងយីហោរ៉ូមែនទិកកាហ្វេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៍ខ្មៅស៊េរីឆ្នាំ២០០៨ពាក់ស្លាកលេខកណ្ដាលH-1350 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ទិសដៅស្របទិសគ្នាក្នុងល្បឿនលឿនបានមកបុកពីក្រោយកង់បីឥណ្ឌាខាងលេីបណ្តាលឲ្យរងរបួសបែកមុខមាត់និងចិញ្ចេីមឈាមហូរពេញមុខបន្តិចក្រោយមកក៏មានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនបានមកដល់តែជនរងគ្រោះមិនព្រមទៅទេទេីបត្រូវបានបងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរឃេីញរាយការណ៍ប្រាប់សមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែលេីចុះមកជួយសង្គ្រោះបឋមនៅកន្លែងកេីតហេតុ។

ក្រោយមកសមត្ថកិច្ចបានទាក់ទងទៅកាន់សាច់ញាតិរបស់គាត់ដែលនៅក្រុងតាខ្មៅហេីយប្រាប់ថាម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្នរងចាំសាច់ញាតិយកឯកសារពាក់ព័ន្ធមកបញ្ជាក់រួចប្រគល់ជូនវិញចំណែកឯជនរងគ្រោះបានឲ្យកង់បីឥណ្ឌាដែលគាត់ជិះបុកនោះជួយដឹកគាត់ជូនទៅផ្ទះសិនដោយមានអ្នកដែលស្គាល់ជិះតាមជូនទៅផងដែរ៕(អត្ថបទរូបភាពបងម៉េង​)

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close