UI_LongBanner

រថយន្ត​ Highlander បត់ស្ដាំស្របគ្នា​ ប៉ះរថយន្តទំនេីបរបស់នគរបាលជាន់ខ្ពស់​ ពាក់ផ្កាយពីរ​ បណ្ដាលឲ្យកកិតថ្នាំបន្តិចបន្តួច មិនព្រមសុំទោស​ បែជាយល់ថាត្រូវ​ ខឹងទារសំណង់៥០០$ ដោះស្រាយគ្នាមិនត្រូវ​ ទុកឲ្យប៉ូលីសអូសយកទៅខណ្ឌមានជ័យ!

495

រាជធានីភ្នំពេញគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងដោយបុុរសម្នាក់វ័យចំណាស់ម្នាក់បើករថយន្តHighlander មួយគ្រឿងក្នុងស្ថានភាពស្រវឹងតិចៗបានបត់ស្ដាំស្របពេលជាមួយរថយន្ត​ Mazda ស៊េរីទំនេីបមួយគ្រឿងទៀតជារបស់មន្ត្រីនគរបាលជាន់ខ្ពស់ពាក់ផ្កាយពីរដែលបត់ស្ដាំស្របគ្នាដែរស្រាប់តែប៉ះគ្នាធ្វេីឲ្យកកិតថ្នាំរថយន្តទាំងពីរបន្តិចបន្តួចប៉ុណ្ណោះតែភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមិនត្រូវក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០៩:១៥នាទីយប់ថ្ងៃព្រហស្បតិ៍្តទី១១ខែមេសាឆ្នាំ២០១៩នេះ  ត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោមផ្លូវ៥០ម៉ែត្រកែងផ្លូវជាតិលេខ២ស្ថិតក្នុងភូមិទួលរកា១សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកHighlander ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល​ 2A-6427​ បេីកបរដោយបុរសវ័យចំណាស់ម្នាក់ក្នុងស្ថានភាពស្រវឹងតិចៗធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីលិចមកកើតលុះមកដល់ចំណុចកន្លែងកើតហេតុរថយន្តបានបត់ស្ដាំហើយស្របពេលដែលមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកMazda CX9 ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ​ 2BD-2789 បើកបរដោយស្ត្រីម្នាក់ជាភរិយារួមដំណើរដោយបុរសជាប្ដីដែលគេស្គាល់ថាជាមន្ត្រីនគរបាលជាន់ខ្ពស់ពាក់ផ្កាយពីរបានធ្វើដំណើរស្របទិសគ្នានិងបានបត់ស្ដាំដូចគ្នាស្រាប់តែប៉ះគ្នាបណ្ដាលឲ្យកកិតថ្នាំរថយន្តទាំងពីរគ្រឿងតែបន្តិចបន្តួចប៉ុណ្ណោះហើយភាគីទាំងសងខាងក៏បានចុះមកធ្វើការដោះស្រាយគ្នាដោយដំបូងឡេីយភាគីខាងរថយន្តទំនេីបបំណងគ្រាន់តែអោយភាគីរថយន្តHighlander ទទួលខុសហេីយសុំទោសគាត់គាត់នឹងបញ្ចប់រឿងមិនចង់វែងឆ្ងាយតែភាគីខាងរថយន្តHighlander យល់ថាខ្លួនត្រូវមិនព្រមសុំទោសទេហេីយឈានដល់ទាស់សម្ដីគ្នាបន្តិចបន្តួចផងដែរ។

CMA_LongBanner

ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមបានចុះមកសម្របសម្រួលដែរដោយភាគីខាងរថយន្តស៊េរីទំនើបទាមទារឲ្យសង៥០០$ តែភាគីខាងរថយន្តHighlander ព្រមសង់សំណងតែ៥០ដុលា្លរទេឬក៏សុំយករថយន្តទៅជួសជុលឲ្យឡេីងវិញទេីបការដោះស្រាយមិនត្រូវគ្នាទេីបរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការនគរបាលខណ្ឌមានជ័យចុះមកពិនិត្យមើលជាក់ស្ដែង

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌមានជ័យបានចុះមកដល់និងអោយភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហានទៀតតែមិនត្រូវគ្នាទេហេីយបានប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការខណ្ឌមានជ័យដើម្បីធ្វើការដោះស្រាយបន្តពេលក្រោយ៕(ដោយបងម៉េង​)

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close