ឯកឧត្តម គួច ចំរើន បញ្ជា​អោយ​សមត្ថកិច្ច​​ ចុះបង្ក្រាបក្រុមដាក់កុងត្រូលជជុះយកប្រាក់ពីប្រជាពលរដ្ឋដែលទៅលេងក្បាលទឹកឆា

372

កំពង់ចាម៖​ កាល​ពី​ថ្ងៃ​ទី១៥​ ខែមេសា​ ឆ្នាំ​២០១៩ វេលាម៉ោង០៩ និង៤០នាទី បន្ទាប់ពីទទួលបានបទបញ្ជា របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យចុះបង្ក្រាបក្រុមដាក់កុងត្រូលជជុះកំហែងយកប្រាក់ពីប្រជាពលរដ្ឋ (ល្មើសនឹងបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាល) នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ហេតុការនេះដែរលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជា កម្លាំងជំនាញផែនការងារនគរបាល ព្រហ្មទណ្ឌ សហការជាមួយកំលាំងរបស់ អធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី​ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួន ឈ្មោះ កែវ ឌឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ដើម្បីយកទៅធ្វើការសួរ ។

ពេលកម្លាំងបើរថយន្តដឹកឈ្មោះ កែវ ឌឿន ចេញមកដល់ចំណុចតាមផ្លូវលំក្នុងភូមិសំព័រ ស្រាប់តែមានរថយន្តចំនួន០២គ្រឿងផ្សេងទៀត បានមកកាក់ផ្លូវរថយន្តនគរបាលពីមុខ និងពីក្រោយមិនអោយទៅមុខបាន ហើយក្រុមនោះបានចុះពីលើរថយន្ត មករារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្ត របស់សមត្ថកិច្ចមិនឱ្យយកឈ្មោះ កែវ ឌឿន ទៅសាកសួរបានឡើយ ។

ដោយឃើញសកម្មភាពរារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្តរបស់សមត្ថកិច្ចបែបនេះ សមត្ថកិច្ចជំនាញ បានសុំគោលការណ៍ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ទៀតរួមមាន ៖

១-ឈ្មោះ ស៊្រី វ៉ាន់ដែន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ

២-ឈ្មោះ ស៊ីរ វ៉ាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ

៣-ឈ្មោះ ស៊្រី វ៉ាន់ដេត ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ

៤-ឈ្មោះ ស៊ីរ គឹមស្រស់ ភេទស្រី អាយុ៣១ឆ្នាំ ជាតិខ្មែរ

៥-ឈ្មោះ ឌឿន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ ជនទាំង០៥នាក់ខាងលើ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។

បច្ចប្បន្ន ជនទាំង០៦នាក់ខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីss5៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close