UI_LongBanner

ផ្ទះពលរដ្ឋចំនួន៣ស្រុកត្រូវខ្យល់កន្ត្រាក់វាយប្រហារ ខូចខាតផ្ទះ៩០ខ្នង

140

បន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់នៅរដូវចូលឆ្នាំថ្ងៃទី២ធ្វើឲ្យខូចខាតផ្ទះពលរដ្ឋ៣ស្រុកចំនួន៩០ខ្នងក្នុងនោះ ខូចខាតទាំងស្រុង ចំនួន៨ខ្នង មានស្រុកភ្នំស្រុក ស្រុកស្វាយចេកនិងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៥ខែមេសាឆ្នាំ២០១៩ ។

តាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្រុកដែលរងនូវផលប៉ះពាល់ ដោយខ្សល់កន្ត្រាក់ខ្លាំងជាងគេ នៅល្ងាចថ្ងៃទី១៥ ខែមសា ឆ្នាំ២០១៩ នេះ គឺស្រុកភ្នំស្រុកខូចខាតចំនួន៧៦ខ្នងក្នុងនោះរលំដួលផ្ទះខូចខាតទាំងស្រុកចំនួន៥ខ្នង ,សាលារៀន៣ខ្នង ,សាលាឆទាន២ខ្នង,ស្រុកស្វាយចេកចំនួន១២ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន៣ខ្នង របើកដំបូល៩ និងស្រុកមង្គលបូរីចំនួន២ខ្នង របើកដំបូល។

អធិការនគរបាលស្រុកភ្នំស្រុកលោក យ៉ត សុផល ឲ្យដឹងថា៖នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០១៩ នៅស្រុកភ្នំស្រុក ក្នុងឃុំពន្លៃ ផ្ទៃមេឃមានភ្លៀងកក់ខែ លាយឡំជាមួយនិងផ្គររន្ទះ ខ្សល់កន្ត្រាក់ បង្កឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំពន្លៃ ចំនួន៥ភូមិគឺភូមិស្វាយខ្មៅ,ភូមិឈូកអាង,ភូមិតាវង និងភូមិពន្លៃ សរុបចំនួន៧៦ខ្នង ខូចទាំងស្រុងចំនួន៥ខ្នង សាលារៀន៣ខ្នង សាលាឆទាន ២ខ្នង និងរបួសមនុស្សម្នាក់ ។

CMA_LongBanner

ជាមួយគ្នានោះដែរលោកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកឲ្យដឹងដែរថា៖នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០១៩ នៅស្រុកស្វាយចេក មានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរដោយលាយឡំជាមួយនិងខ្សល់កន្ត្រាក់ ផ្គរ រន្ទះ បង្កឲ្យលំនៅឋាននៅឃុំផ្គាំ លើ៣ភូមិ គឺភូមិប្រាសាទវៀន ,ថ្មគោល,ស្វាយសនិងភូមិតាដួល សរុបចំនួន១២ខ្នង របើកដំបូល តែករណីនេះមិនបង្កឲ្យគ្រោះថ្នាក់ ដល់មនុស្សឡើយ។

ចំណែកឯកស្រុកមង្គលបូរី ក៏មានខ្យល់កន្ត្រាក់បង្កឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ នៅភូមិគោកក្តួច ឃុំបន្ទាយនាងចំនួន២គ្រួសារ របើកដំបូល នេះបើតាមការឲ្យដឹងពីលោក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី ៕sn

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close