UI_LongBanner

ផ្ទះថ្មី១ខ្នងទើបធ្វើរួច ត្រូវរន្ទះបាញ់ឆេះខ្ទេច នៅស្រុកមង្គលបូរី

249

បន្ទាយមានជ័យ៖ ផ្ទះថ្មី១ខ្នងទើបធ្វើរួច ត្រូវរន្ទះបាញ់ឆេះខ្ទេច សំណាងម្ចាស់មិនៅរវល់ទៅដេកផ្ទះម្តាយក្មេកដែលកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ខែមេសាឆ្នាំ២០១៩ស្ថិតភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី។
នាយប៉ុស្តិ៍នគរបាលឃុំសំបួរប្រាប់ថា៖ ម្ចាស់ផ្ទះដែលត្រូវរន្ទះបាញ់ឆេះអស់ទាំងស្រុងមានឈ្មោះ ងិវ ងិក ភេទប្រុស អាយុ៤៩ឆ្នាំនិងប្រពន្ធឈ្មោះ កេវ ថងឌី អាយុ៤៥ឆ្នាំមានកូន៣នាក់ប្រុស១នាក់នៅ ភូមិ.ឃុំខាងលើ។

ម្ចាស់ផ្ទះប្រាប់ថា៖ផ្ទះ១ខ្នងនេះទើបធ្វើរួចរាល់ពិធីឡើងផ្ទះរួចរាល់បាន២ថ្ងៃហើយយប់ដែលរន្ទះ បាញ់ឆេះផ្ទះគាត់និងក្រុមគ្រួសារបានចាក់សោរចោលហើយជួបជុំបងប្អូនផឹកស៊ីមុនទៅធ្វើការនៅ ប្រទេសថៃ ដេកនៅផ្ទះម្តាយក្មេកចម្ងាយពីផ្ទះប្រមាណ៣០០ម៉ែត្រ។

ស្រាប់តែអ្នកជិតខាងរត់ប្រាប់ថាផ្ទះត្រូវរន្ទះបាញ់កំពុងឆាបឆេះហើយអ្នកជិតខាងជួយពន្លន់នៅពេលដែលមេឃកំពុងភ្លៀងខ្លាំងនិងខ្យល់កំពុងបក់បោកខ្លាំងហើយផ្ទះជាប់សោរបណ្តាលឆេះអស់ទាំងស្រុង ផ្ទះឈើដាក់ជើងតម្កល់ប្រក់ស័ង្កសីដែលមានបណ្តោយ ១០ម៉ែត្រទទឹង៨ម៉ែត្រនិងទ្រព្យសម្បត្តិនៅលើផ្ទះ។

CMA_LongBanner

នៅក្នុងហេតុការណ៍នេះគួរឲ្យអាណិតម្ចាស់ខ្លាំងណាស់ ដោយយំសោកបោកខ្លួន ដោយគាត់ជាពលករធ្វើការនៅស្រុកថៃ ទាំងគ្រួសារ ទំរាំតែបានលុយធ្វើផ្ទះនេះ ត្រូវចំណាយពេលរាប់ឆ្នាំ ក្នុងនោះក៏ត្រូវយកលុយធនាគារដើម្បីបំពេញធ្វើផ្ទះបន្ថែមផងដែរ ឯកូនកំពុងធ្វើការនៅស្រុកថៃដើម្បីសងបំណុល បែរជាផ្ទះធ្វើហើយមិនទាន់បាននៅផង ត្រូវរន្ទះបាញ់ឆេះខ្ទេច៕ sn

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close