UI_LongBanner

រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត មានភ្ញៀវទេសចរចូលរួមសរុប ប្រហែលជាង៣៧ម៉ឺននាក់

136

សៀមរាប៖​ ថ្ងៃ​ទី១៦ ខែមេសា​ ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ៦ ទាំងច្រកនៃទិសខាងកើតចេញក្រុងសៀមរាបទៅខេត្តកំពង់ធំ កំពង់ចាម ឬ រាជធានីភ្នំពេញ និង ច្រកខាងលិចចេញពីក្រុងសៀមរាប ទៅខេត្តបន្ទាយមានជ័យ គេឃើញមានលំហូរនៃយានយន្តខុសពីថ្ងៃធម្មតា ដោយសារជំនន់នៃភ្ញៀវទេសចរណ៍យ៉ាងច្រើន ហូរចូលទៅកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់គិតពីថ្ងៃអាទិត្យ ១០កើត ខែចែត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ពស ២៥៦២ ដល់ថ្ងៃអង្គារ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា គស ២០១៩ ។ បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា លំហូរភ្ញៀវចេញពីការកម្សាន្តសៀមរាបសង្ក្រាន្ត និង រមនីយដ្ឋានវប្បធម៌ ធម្មជាតិ ដែលត្រូវបានវិលត្រឡប់ទៅកាន់ខេត្តផ្សេងៗវិញនោះ ។

បើទោះជាសង្ក្រាន្តឆ្នាំថ្មី ( ឆ្នាំកុរ ព.ស ២៥៦៣ ) ត្រូវបានប្រារព្ធឡើងយ៉ាងផុសផុសនៅតាមបណ្តាខេត្ត-ក្រុង-រាជធានី ទូទាំងប្រទេស ក៏ប៉ុន្តែត្រូវបានគេការព្យាករណ៍ទុកថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំថី្ម ( ឆ្នាំកុរ ) អាចនឹងមានចំនួនភ្ញៀវចូលរួម មិនដូចព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះ ដោយសារតែការរៀបចំសៀមរាបសង្ក្រាន្តឆ្នាំថ្មីជាលើកទី១ ក៏ប៉ុន្តែកម្មវិធីកម្សាន្ត និង ព្រឹត្តិការណ៍ ត្រូវបានបង្កើនភាពអស្ចារ្យ ព្រមទាំងបង្កលក្ខណៈធ្វើឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ សំខាន់យុវវ័យ ចូលរួមលេងសប្បាយ ប្រកបដោយភាពស្និតស្នាលជាមិត្តភាពផងដែរ ។

លំហូរភ្ញៀវទេសចរណ៍រយៈពេល៣ថ្ងៃ ចូលមកកម្សាន្តជាមួយព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត មានចំនួនសរុបប្រហែលជាង ៣៧ម៉ីននាក់ ក្នុងនេះភ្ញៀវទេសចរណ៍បរទេសមានចំនួនប្រហែលជាង ២៦ពាន់៦៦១ នាក់ កើន ៥.៤២% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន ២៥ពាន់២៩២ នាក់ និង ភ្ញៀវជាតិមានចំនួនប្រមាណជាង ៣៥ ម៉ឺននាក់ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង គស ២០១៩ គឺជាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំលើកទី១ ។ លោកបានបង្ហាញរបាយការណ៍ថា ៖ រយៈពេល៣ថ្ងៃនេះ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត បានរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច និង បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ។

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំដំបូងនេះ មានភ្ញៀវទេសចរចូលរួមប្រមាណជាង ២៦ពាន់៦៦១ នាក់ ដែលច្រើនភ្ញៀវទេសចរណ៍ចិន និង អ៊ឺរ៉ុប និង ភ្ញៀវជាតិមានចំនួនប្រមាណជាង ៣៥ ម៉ឺននាក់ ដែលបានធ្វើឲ្យមានចំណូលហូរចូលចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ដែលបានមកពីការចំណាយថ្លៃស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ ការចំណាយទិញវត្ថុអនុស្សាវរីយ៍ មគ្គុទ្ទេសក៍ និងការចំណាយទៅលើសេវាកម្មផ្សេងៗ ជាច្រើនទៀត ៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង
Open

Close