UI_LongBanner

សង្រ្កាន្ត រមណីយដ្ឋានទឹកឆាមានការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ​ យ៉ាង​ច្រើន​កុះករ​

251

កំពង់​ចាម​៖​ ក្នុងឱកាសបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិ ដែលជាវេលាដ៏រីករាយ និងការជួបជុំគ្រួសារដោយ ស្ថានភាពរបស់ខេត្តកំពង់ចាមសព្វថ្ងៃកំពុងរីកចម្រើនកើនឡើងជាលំដាប់ ចំពោះហេត្ថារចនាសម្ព័ន្ធសេដ្ឋកិច្ច នយោបាយ ព្រមទាំងមានការរីដុះដាលនៃសំណង់អាគារតូចធំ ប្រមូលផ្តុំក្នុងខេត្តកំពង់ចាមជាកត្តាសម្រួល លើកស្ទួយសេដ្ឋកិច្ចគ្រួសារ ផងដែរ។លើវិស័យទេសចរណ៍ ភ្ញៀវទេសចរ ជាតិ អន្តរជាតិតាមរមណីយដ្ឋាននានាមានកើនជាលំដាប់។

ទេសចរណ៍និងសង្រ្កាន្ត រដ្ឋបាលខេត្តបានរៀបចំ នៅរមណីយដ្ឋានទឹឆារ ក្នុងឱកាសបុណ្យចូលឆ្នំាខ្មែរប្រពៃណីជាតិ ឆ្នំាកុរ ឯកស័ក ព.ស ២៥៦៣ ប្រព្រឹត្តទៅ ៣ថ្ងៃ នាថ្ងៃ អាទិត្យ ១០កើត ដល់ ថ្ងៃអង្គារ៍ ១៣ កើត ខែចែត្រ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រួវនិងថ្ងៃ១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នំា២០១៩មានការកើតឡើងគួរអោយកត់សំគាល់។រម្មណីដ្ឋានទឹកឆាភ្ញៀវជាតិមានចំនួន៦៩៧០៦នាក់ភ្ញៀវអន្តរជាតិមានចំនួន៥១នាក់អត្រាភាគរយធៀបឆ្នាំ២០១៨ភ្ញៀវជាតិ៣០%អន្តរជាតិ២%។

សូមបញ្ជាក់ថារមណីយដ្ឋានទឹឆា ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ៤២គ.មពីក្រុងកំពង់ចាម យើងអាចធ្វើដំណើរចេញពីក្រុងកំពង់ចាម ឆ្ពោះទៅស្រុកព្រៃឈរដល់ផ្សារព្រៃទទឹងបត់ស្តាំតាមផ្លូវចម្ងាយ១៤ឝ.ម ទៅដល់ស្ពានអ្នកតាស្នឹង រួចបត់ទៅស្តាំតាមបណ្តោយប្រឡាយទឹកមួយមានប្រភពពីទឹកឆា បន្ទាប់មកធ្វើដំណើរប្រមាណ៤គ.មទៀតទៅដល់រម្មណីយដ្ឋានទឹកឆាហើយ។

ជា​រមណីយដ្ឋាន​ដែលគួរជាទីពេញចិត្តដល់អ្នក់ចូលចិត្តធម្មជាតិ ទីនេះមានចរន្តទឹកហូខ្លាំងមានប្រភពមកពីកន្លែងមួយមានឈ្មោះថាក្បាលទឹកដែលមានចម្ងាយ២គ.ម ជាប្រភពទឹកជាច្រើនហូរចេញពីក្នុងដីក្នុងកន្លែងដើមឈើធំៗត្រឈឹងត្រឈៃត្រជាក់ស្រេកមិនជិណាយចង់មកកំម្សាន្តម្តងហើយម្តងទៀត។

ដោយឡែកភ្ញៀវទេសចរណ៍ដែលមកលេងនៅរម្មណីដ្ឋាននានាក្នុងខេត្តកំពង់ចាមលោកសានសុគុណប្រធានមន្ទីរទេសចរណីខេត្តបានអោយដឹងថា

+​ សង្ក្រានក្នុងក្រុងកំពង់ចាម៧០១០០នាក់ភ្ញៀវអន្តរជាតិ៣០០នាក់អត្រាភាគរយធៀបឆ្នាំ២០១៨ភ្ញៀវជាតិ១០០%អន្តរជាតិ១០០%
រមណីយដ្ឋាន​ភ្នុំប្រុសភ្នុំស្រីភ្ញៀវជាតិ៤០២៦៤នាក់ភ្ញៀវ។

+អន្តរជាតិ៧១នាក់អត្រាភាគរយធៀបឆ្នាំ២០១៨ភ្ញៀវជាតិ២៩%ភ្ញៀវអន្តរជាតិ១%។

+រមណីយដ្ឋាន​ប្រសាទនគរបាជ័យភ្ញៀវជាតិ៣៥៧១៣អន្តរជាតិ១៥៦នាក់អត្រាភាគរយធៀបឆ្នាំ២០១៨ភ្ញៀវជាតិ១៣%អន្តរជាតិ៤%។

+ភ្នុំហាន់ជ័យភ្ញៀវជាតិ៤២៤៥០នាក់អន្តរជាតិ៨៤នាក់អត្រាភាគរយធៀបឆ្នាំ២០១៨ភ្ញៀវជាតិ២៣%អន្តរជាតិ៥%។

+ភ្នុំជើងព្រៃភ្ញៀវជាតិ១៥៥០០នាក់អន្តរជាតិ២៩នាក់អត្រាភាគរយធៀបឆ្នាំ២០១៨ភ្ញៀវជាតិ៣៣%អន្តរជាតិ៣%។

+ឆ្នេរខ្យាច់កោះប៉ែនភ្ញៀវជាតិ១៣១១០នាក់អន្តរជាតិ១៣២នាក់អត្រាភាគរយធៀបឆ្នាំ២០១៨ភ្ញៀវជាតិ៥%អន្តរជាតិ១០%។

+ទំនប់៥កុម្ភភ្ញៀវជាតិ៤៤៨៦០នាក់ភ្ញៀវអន្តរជាតិ១២៥នាក់អត្រាភាគរយធៀបឆ្នាំ២០១៨ភ្ញៀវជាតិ៧៩%អន្តរជាតិ១០០%។

សរុបភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិរួមមាន
ភ្ញៀវជាតិមានចំនួន៣៣១៧០៣នាក់ភ្ញៀវអន្តរជាតិមានចំនួន៩៤៨នាក់។

ក្នុងនោះភ្ញៀវជាតិកើនឡើង៦%ភ្ញៀវអន្តរជាតិ២៧%បើធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅ៕ss5

អត្ថបទដែលជាប់ទាក់ទង
Open

Close