រយៈពេលបីថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មី តំបន់រម្មណីយដ្ឋាននានា នៅក្នុងខេត្តកំពត និងខេត្តកែប មានភ្ញៀវទេសចរណ៍មកកំសាន្តលេងយ៉ាងច្រើនកុះករ

72
CMA_LongBanner

កំពត​៖​ យោងតាមការបញ្ជាក់ពីមន្ទីរទេសចរណ៍ខេត្តកំពតបាមអោយដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ រយៈពេលបីថ្ងៃ ខេត្តកំពត ទទួលបានភ្ញៀវទេសចរណ៏សរុបប្រមាណជាង១៣៧.១៧៤នាក់និងដោយឡែកភ្ញៀវទេសចរណ៍មកកំសាន្តលេងកំពតសង្ក្រានឆ្នាំថ្មីមានចំនួន១៥០.០០០នាក់ផងដែរ។

លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជិតឆ្ងាយដែលបានចូលមកកម្សាន្ត និងស្នាក់នៅខេត្តកំពតមានចំនួន១៣៧.១៧៤នាក់ កើនឡើងធៀបនិងពិធីបុណ្យឆ្នាំ២០១៨។ បរិមាណនេះបានកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៨កន្លងទៅ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ជាការកត់សម្គាល់ ក្រៅពីរមណីយដ្ឋាននានាក្នុងខេត្ត ទទួលបានភ្ញៀវច្រើនជាងគេ ក៏មានអ្នកទេសចរណ៏ បាននាំគ្នាទៅរាំលេងកម្សាន្តកំពតសង្ក្រាននៅក្នុងខេត្តកំពតយ៉ាងច្រើនលើសពីការស្មានទុករបស់រដ្ឋបាលខេត្ត ដែលមានរហូតទៅដល់១៥០.០០០នាក់។

សូមបញ្ជាក់ថា ក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មី៣ ក្នុងទឹកដីខេត្តកំពតទាំងមូលមិនមានគ្រោះថ្នាក់ចរាចរណ៍អ្វីធំដុំឡើយ ការរៀបចំរាំលេងកំសាន្តកំពតសង្ក្រានឆ្នាំនេះ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ជាវ តាយ អភិបាលខេត្ត រដ្ឋាបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបណ្តាល ក្រុង ស្រុកទាំង៨របស់ខេត្ត បានរៀបចំតាំងពិពណ៌របង្ហាញ់ផលិទ្ធផល ស្នាដៃរបស់ក្រុង ស្រុក ដើម្បីអោយភ្ញៀវទេសចរណ៍ បានឃើញពីសក្តានុពលតំបន់ទេសចរណ៍ និងឧស្សាហកម្មផ្សេងៗ នៃកដីខេត្តកំពត ដោយសមត្ថកិច្ចកងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងពិសេសឆុតខ្មៅរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបាញ់ទឹកស្រោចស្រប់ក្រោមកំដៅថ្ងៃ ដើម្បីបង្កភាពសប្បាយៗដល់យិវវ័យគ្រប់ៗគ្នាផងដែរ។

ដោយឡែកនៅឯខេត្តកែបឯនេះវិញ លោកប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានអោយដឹងថា ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានមកកំសាន្តលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្នុងទឹកដីខេត្តកែប មានសរុបចំនួន១៤៤.៩៨០នាក់ បើធៀបទៅឆ្នាំ២០១៩មានតែ១៣១,៨២៨នាក់កើនឡើង១០.៧៣% ភ្ញៀវជាតិមានចំនួន១៤៤.២៨៩នាក់ ធៀបនិងភ្ញៀវជាតិឆ្នាំ២០១៨មានចំនួន១២៩.១៩១នាក់
ភ្ញៀវអន្តរជាតិមានចំនួន១,៥៩១នាក់ថយចុះ ពីឆ្នាំ២០១៨មានចំនួន២,៦៣៧នាក់។

លោកអនុប្រធានមន្ទីរទេសចរណ៍បានបន្តថា ខេត្តកែប មានរម្មណីយដ្ឋានតិចតួចទេ ទីកន្លែងដែលទាក់ទាញភ្ញៀវមទេសចរណ៍មកកំសាន្តច្រើនជាងគេនោះ គឺតំបន់ឆ្នេរខ្សាច់មុខស្រីសរ មុខសាលា កោះទន្សាយ ចំពោះសុវត្ថភាពក្នុងកម្មវិធីបុណ្យរយៈកាល៣ថ្ងៃខេត្តកែបមានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរណ៍ធំដុំឡើយ ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close