UI_LongBanner

លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ស្រុកនៃខេត្តសៀមរាបត្រូវបានរងផលប៉ះពាលពីខ្យល់កន្ត្រាក់បំផ្លាញ

204

សៀមរាប៖ ខ្យល់កន្ត្រាក់បំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៣ស្រុក នៃខេត្តសៀមរាប បានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ។

បើយោងតាមរបាយការណ៍ពីមន្ត្រីនគរបាលមូលដ្ឋាលបានឲ្យដឹងងថាស្រុកដែលរងនូវគ្រោះធម្មជាតិខាងលើរួមមានៈស្រុកពួក ប៉ះពាល់ឃុំចំនួន០២ឃុំ ក្នុងនោះមាន៖ឃុំរើល និងឃុំដូនកែវ បណ្ដាលឲ្យខូចខាតដូចជា៖ឃុំរើល របើកដំបូលចំនួន០៥ខ្នង, រលំចំនួន០២ខ្នង, បាក់សំយ៉ាប១ខ្នង, ទ្រេត១ខ្នង។ ឃុំដូនកែវរបើកដំបូលចំនួន០៦ខ្នង, រលំចំនួន០៣ខ្នង, ប៉ះពាល់សាលារៀន០១ខ្នង។
ស្រុកបន្ទាយស្រី ឃុំព្រះដាក់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នង, របើកដំបូល១៣ខ្នងរលំ០១ខ្នង, ដើមឈើដួលសង្កត់០១ខ្នង។

CMA_LongBanner

ក្រុងសៀមរាប សង្កាត់នគរធំ ខូចខាតចំនួន០៥ខ្នង, របើកដំបូល០៣ខ្នង, ដួលរលំចំនួន០២ខ្នង។ ក្នុងករណីគ្រោះធម្មជាតិនេះពុំបណ្តាលឲ្យរបួសដល់មនុស្សឡើយឬសត្វនោះឡើយ ៕ប៊ុន រិទ្ធី

អត្ថបទដែលជាប់ទាក់ទង
Open

Close