សិក្ខាសាលានិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត សឹង​ សំណាង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

92
CMA_LongBanner

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំសិក្ខាសាលា និក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ជំនាញៈ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត សឹង​ សំណាង ភេទប្រុស ក្រោមប្រធានបទ “ដំណើរវិវត្តន៍រដ្ឋធម្មនុញ្ញខ្មែរ” ក្នុងប្រធានបទនេះដែរ បេក្ខជនបណ្ឌិតបានលើកយកនូវចំណុចមួយសំខាន់មកធ្វើជាប្រធានបទសម្រាប់សិក្ខាសាលា គឺ (ទម្រង់រដ្ឋ និងច្បាប់សម័យបុរាណ)។

សិក្ខាសាលានេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃសិក្ខាសាលានិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៣រូប ក្នុងនោះ ៖

១-សាស្ត្រាចារ្យបណ្ឌិត អិម វិបុល ជាប្រធានគណៈកម្មការវាយតម្លៃ

២-បណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាសមាជិក

៣-សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ជាលេខាវិទ្យាសាស្រ្ត

និងសាស្ត្រាចារ្យ ឈឿន សម្បត្តិ ជាតំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

ចំពោះសាស្ត្រាចារ្យណែនាំ ក្នុងកិច្ចការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត សឹង​ សំណាង មានចំនួន ២រូប៖

១- បណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាសាស្រ្តាចារ្យណែនាំគោល

២- សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង ជាសាស្រ្តាចារ្យណែនាំរង។

គូរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close