UI_LongBanner

ពិតជាតិរច្ឆានមែន! លើកដៃកាប់សម្លាប់ប្រពន្ធ និងកូនប្រុសបង្កើត រងរបួសធ្ងន់ ដោយសារតែ…

74

កំពង់ឆ្នាំង៖ ដោយសារតែឥទ្ធិពលនៃសុរា និងភ្លើងប្រចណ្ឌគ្រប់គ្រងលើខ្លួនប្រាណ បុរសម្នាក់បានលើកដៃកាប់ប្រហារសម្លាប់ប្រពន្ធ និងកូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ  ដែលស្ថិតភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

ប្រភពបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយជនល្មើស ឈ្មោះ តូច ញ៉ន អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានយកពូថៅកាប់ទៅលើជនរងបណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ មូលហេតុស្រវឹងស្រា និងមានការប្រចណ្ឌប្រពន្ធ។

CMA_LongBanner

តាមប្រភពបានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង២នាក់រួមមាន ទី១៖ឈ្មោះ សូ ធី អាយុ៤៦ឆ្នាំ ជាប្រពន្ធ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងទី២៖ឈ្មោះ ញិប សុគន្ធ អាយុ០៩ឆ្នាំ រងរបួសធ្ងន់។ យ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close