ក្រសួងធនធានទឹកនិងឧតុនិយម៖ ប្រទេសកម្ពុជាយើងឆ្នាំនេះទទួលរងឥទ្ធិពល អ៊ែលនីណូ(EI Nino) ធ្វើឱ្យការមកដល់នៃរដូវវស្សាយឺតជាធម្មតា នឹងកម្តៅអាចឈានទៅដល់៤០-៤១Cក្នុងសប្តាហ៍នេះ

73
CMA_LongBanner

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេខក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា៖

  • ១/ មកដល់ពេលនេះបាតុភូត អ៊ែលនីណូ(EI Nino)នៅតែមានឥទិ្ធពលនិងបន្តគ្របដណ្តប់លើប្រមាណពាក់កណ្តាលនៃផែនដី។
  • ២/ សម្រាប់តំបន់និងប្រទេសកម្ពុជារបស់យើងក៏នៅតែបន្តទទួលរងឥទ្ធិពលនេះដែរ។
  • ៣/ កត្តានេះធ្វើឱ្យសីតុណ្ហភាពអតិបរិមានៅកម្ពុជាបន្តកើនឡើង និងអាចឈានទៅដល់៤០-៤១Cក្នុងសប្តាហ៍នេះ។
  • ៤/ ស្ថានភាពភ្លៀងកាន់តែខ្សោយ ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់កើតឡើងញិកញាប់ និងមានឥទ្ធិពលខ្លាំង។ ដូចនេះសូមអំពាវនាវឱ្យបន្តមានការប្រុងប្រយ័ត្នចំពោះបាតុភូតទាំងពីរនេះ។ ទន្ទឹមនេះក៏ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពដែលអាចមានការប៉ះពាល់ដោយសារការកើនឡើងកម្តៅ។
  • ៥/ ជាទម្លាប់ក្រោយរដូវចូលឆ្នាំបងប្អូនប្រជាកសិករតែងតែចាប់ផ្តើមការដាំដុះស្រូវរដូវវស្សា។ ប៉ុន្តែដោយសារឆ្នាំនេះយើងទទួលរងឥទ្ធិពល អ៊ែលនីណូ(EI Nino) ធ្វើឱ្យការមកដល់នៃរដូវវស្សាយឺតជាធម្មតា។

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close