អ្នកគិតថាសក់របស់អ្នកស្ដើងណាស់មែនទេ? ម៉ស់មកសាកល្បងជាមួយផ្លែប៊័រ!

116
CMA_LongBanner

សក់ស្តើងមែនទេ? សក់ស្ដើងបែបនេះធ្វើឱ្យអ្នកពិបាកលេងម៉ូតសក់ តាមចំណង់ចំណូលចិត្តអ្នកណាស់។ មានកត្តាច្រើនណាស់ដែលបង្កឱ្យសក់របស់អ្នកស្ដើងបែបនេះ ក្នុងនោះរួមមានកក់សក់ច្រើនពេក ប្រើផលិតផលខុស ស្ដ្រេស និងទម្លាប់បរិភោគអាហារដែលមិនផ្ដល់ជីវជាតិដល់ឬសសក់របស់អ្នក។

ផ្លែប៊័រមានផ្ទុកវីតាមីន E ជាច្រើន ដែលល្អសម្រាប់ពង្រឹងសក់។ ចំពោះវិធីប្រើនោះគឺលាយផ្លែបឺរមួយ ជាមួយនឹងចេក និងប្រេងអូលីវមួយស្លាបព្រាបាយ រួចច្របល់ចូលគ្នាឱ្យសព្វ។ បន្ទាប់មកយកមកប៉ាតនៅលើសក់ឱ្យសព្វ រួចម៉ាស្សាលើស្បែកក្បាលថ្នមៗ និងទុកចោល ៣០នាទី សឹមលាងទឹកចេញ។ ដូច្នេះអ្នកគួរតែអនុវត្តវិធីនេះ ចាប់ពី​ ពីរទៅបីដងក្នុងមួយខែ លោកអ្នកនឹងឃើញសក់ក្រាស់ដូចបំណង៕

ប្រភព៖ អ៊ាង សុផល្លែត

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close