សមត្ថកិច្ចបញ្ជូនខ្លួនថៅកែឃ្លាំងរថយន្តបង់រំលស់យីហោ «សេង ហ៊ួត» ទៅកាន់តុលាការ ដើម្បីចាត់ការរឿង បង់រំលស់រថយន្តខ្យល់

280
CMA_LongBanner

ភ្នំពេញ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០ ១៩ បានបញ្ជូនខ្លួនម្ចាស់ឃ្លាំងលក់ រថយន្តបង់រំលស់យីហោ «សេង ហ៊ួត» ឈ្មោះ សេងសុភ័ក្រ ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងករណី រំលោភលើសេចក្តីទុកចិត្ត។

សមត្ថកិច្ចបានប្រាប់ថា លោក សេង សុភ័ក្រ ជាម្ចាស់ឃ្លាំងលក់រថយន្តយីហោ «សេង ហ៊ួត» ត្រូវបានឃាត់ខ្លួនមានពាក់ព័ន្ធលើករណីរំលោភលើសេចក្តីទុកចិត្ត ទៅលើជនរងគ្រោះជាច្រើននាក់ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ នៅហាងម៉ាស្ទ័រស៊ូគីស៊ុប ទល់មុខប៉េអឹមផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា លោក សេង សុភ័ក្រ មានការ៉ាស់លក់ និងបង់រំលស់រថយន្ត យីហោ «សេង ហ៊ួត» ដែលមានទីតាំងនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ដោយឡែកសម្រាប់រថយន្តដែលបុគ្គល សេង សុភ័ក្រ បានដាក់ឱ្យបង់រំលស់ជូនដល់អតិថិជន គឺសុទ្ធតែរថយន្តស៊េរីទំនើប ប៉ុន្តែតាមពិតជារថយន្ត ដែលជួលពីការ៉ាស់ផ្សេងៗ ដើម្បីយកមកបង់រំលស់ជូនអតិថិជនតែប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានប្រាក់បង់រំលស់រួចហើយ ជននេះបានកហុសថា រថយន្តដែលបង់រំលស់នេះដាច់ GPS ដែលតម្រូវឱ្យអតិថិជនដែលបង់រំលស់យកត GPS ជាថ្មី នៅការ៉ាស់របស់ខ្លួន ប៉ុន្តែរថយន្តដែលយកត GPS បានបាត់ជាបន្តបន្ទាប់ផងដែរ៕ដោយ៖ បញ្ញា

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close