UI_LongBanner

ចប់ហើយ! សូម្បីម្ចាស់ការ៉ាស់រថយន្តលោក សុខុម ណារិទ្ធ ក៏ចាញ់បោកលោក សេង សុភក៌ ដែរ ខណៈបុគ្គល សេង សុភក៌ ទៅជួលរថយន្តពីការ៉ាស់លោក សុខុម ណារិទ្ធ ទៅបង់រំលស់ឱ្យប្រជាពលរដ្ឋទាំងគ្មានឯកសារត្រឹមត្រូវ…

1,597

ភ្នំពេញ៖ បន្ទាប់ពីមានរឿងចោទប្រកាន់លោក សុខុម ណារិទ្ធ ដែលជាម្ចាស់ការ៉ាស់រថយន្ត ថាបានរួមដៃគ្នាជាមួយលោក សេង សុភក៌ ឆបោកយករថយន្តខ្យល់ មកបង់រំលស់ឱ្យប្រជាពលរដ្ឋនោះ ខណៈពេលនេះ លោកសុខុម ណារិទ្ធ បានចេញមុខមកស្រាយការពិតហើយ ថាលោកក៏ជាជនរងគ្រោះមួយរូបដែរ ដែលត្រូវបានបុគ្គល សេង សុភក៌ ទៅជួលរថយន្តពីការ៉ាសរបស់លោក យកមកបង់រំលោះឱ្យប្រជាពលរដ្ឋ ទាំងគ្មានឯកសារអ្វីសោះ ដែលជាទង្វើខុសច្បាប់បាត់ទៅហើយ ដូច្នេះរូបលោកគ្មានពាក្យអ្វីនឹងនិយាយទេ ទុកឱ្យខាងសមត្ថកិច្ចជាអ្នកដោះស្រាយទៅចុះ។

លោកបានបញ្ជាក់បន្ថែមទៀតថា ការដែលលោកជួលរថយន្តទៅឱ្យបុគ្គលឈ្មោះ សេង សុភក៌ គឺលោកបានធ្វើឯកសារទាក់ទងនឹងការជួលរថយន្តត្រឹមត្រូវតាមផ្លូវច្បាប់ មិនមែនបង់រំលស់រថយន្តខ្យលដូចលោក សេង សុភក៌ នោះទេ។

ជាចុងក្រោយលោក សុខុម ណារិទ្ធ សូមធ្វើការច្រានចោលទាំងស្រុង នូវទង្វើអុចអាលព័ត៌មាន ថាលោកជាក្រុមតាំងខ្លួនជាឩកញ៉ាវ័យក្មេង ដើរដករថយន្តពីប្រជាពលដ្ឋដែលរងគ្រោះ ពាក្យទាំងនេះលោកសូមធ្វើការបដិសេធទាំងស្រុង មិនមែនដូចពាក្យគេចោទប្រកាន់ឡើយ។

សូមបញ្ជាក់ផងដែរថា លោក សេង សុភក៌ ជាម្ចាស់ឃ្លាំងលក់រថយន្តយីហោ «សេង ហ៊ួត» ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធលើករណីរំលោភលើសេចក្តីទុកចិត្ត និងបានជួលរថយន្តពីការ៉ាស់ដទៃ យកមកបង់រំលោះឱ្យប្រជាពលរដ្ឋជាច្រើននាក់។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ នៅហាងម៉ាស្ទ័រស៊ូគីស៊ុប ទល់មុខប៉េអឹមផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា លោក សេង សុភក៌ មានការ៉ាស់លក់ និងបង់រំលួសរថយន្ត យីហោ «សេង ហ៊ួត» ដែលមានទីតាំងនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកសម្រាប់រថយន្តដែលបុគ្គល សេង សុភក៌ បានដាក់ឱ្យបង់រំលស់ជូនដល់អតិថិជន គឺសុទ្ធតែរថយន្តស៊េរីទំនើប ប៉ុន្តែតាមពិតជារថយន្ត ដែលជួលពីការ៉ាស់ផ្សេងៗ ដើម្បីយកមកបង់រំលស់ជូនអតិថិជនតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close