បែកធ្លាយរឿងពុករលួយរបស់លោក រស់ ផល្លា និងលោកអួន ហឿប ប្រធាននិងអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ

115
CMA_LongBanner

ឧត្ដរមានជ័យ៖ មន្រ្ដីរាជការស្នើឱ្យឯកឧត្ដម ឱម យិនទៀង  ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ  ជួយពិនិត្យមើលរឿងអំពើពុករលួយ របស់លោក រស់  ផល្លា  ប្រធានមន្ទីរសេដ្ឋកិច្ចនិងហរញ្ញវត្ថុ ខេត្តឧត្ដរមានជ័យ និងអនុប្រធាន ឈ្មោះលោក  អួន  ហឿប  ដែលបែកធ្លាយមកថាបានកាត់ប្រាក់កញ្ចប់ថវិការអភិវឌ្ឍនៅតាមមន្ទីជុំវិញខេត្ត រហូតដល់៣%ដែលបានប្រព្រឹត្តយ៉ាងរលូនជាច្រើនឆ្នាំមកហើយពោលគឺចាប់តាំង ពីលោកប្រធាននិងអនុប្រធានទាំងពីររូបនេះ ចូលមកកាន់តំណែងបម្រើការងារនៅក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យមកម្លេះ។

ប្រភពបានបង្ហើបឱ្យដឹងថាលោក រស់ ផល្លា និងលោកអួន  ហឿប  មិនត្រឹមតែកាត់ប្រាក់អភិវឌ្ឍននៅតាមមន្ទីជុំវិញខេត្ត៣%ប៉ុណ្ណោះទេ  ថែមទាំងបានកាត់ប្រាក់រេជ្ជទេយ្យ និងប្រាក់លទ្ធកម្ម៣%ដូចគ្នាផងដែ។

អ្នករិះគន់មួយចំនួនពោលថា អ្នកស៊ីនិងអ្នកសូកមានទោសស្មើគ្នា ហេតុនេះហើយ គ្មានមន្ទីរណាមួយហ៊ានសាភាពតាមត្រង់នោះទេ មានតែពឹងទៅលើអង្គភាពប្រឆាំងអំពើរពុករលួយតែមួយគាត់ ទើបអាចបំបែកសំំណុំរឿងទាំងអស់នេះបាន។

ទើបមតិមហាជនសូមអំពាវនាវទៅដល់ឯកឧត្ដម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយពិនិត្យមើលរឿងពុករលួយទាំងអស់ខាងលើនេះ ដើម្បីកាត់បន្ថយរឺលុបបំបាត់រឿងអំពើពុករលួយ  នៅក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ។

ជុំវិញករណីខាងលើលោករស់ ផល្លា និងលោក អួន ហឿប បានឱ្យដឹងតាមទូស័ព្ទថា លោកមិនបានប្រព្រឹត្តដូចការចោតប្រកាន់នោះឡើយ៕ប៊ុនរិទ្ធី

 

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close