ផ្សាដំបូលផ្ទះមិនប្រយ័ត្ន ធ្លាក់កម្ទេចភ្លើងមកលើពូក បង្កជាអគ្គិភ័យឆាប់ឆេះផ្សែងយ៉ាងខ្លាំង

103
CMA_LongBanner

ភ្នំពេញ៖ ផ្សាដំបូលផ្ទះមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យធ្លាក់កម្ទេចភ្លើងមកលើពូក បង្កជាអគ្គីភ័យឆាប់ឆេះផ្សែងយ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ហេតុការណ៍ខាងលើនេះ កើតឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នៅវេលាម៉ោង៥នឹង២២នាទីល្ងាច ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៤៦ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម្ចាសបន្ទប់ជួល បានផ្សាដំបូលផ្ទះ ក៏បានធ្លាក់កម្ទេចភ្លើងមកលើពូក បង្កជាអគ្គិភ័យឆាបឆេះផ្សែងយ៉ាងខ្លាំង ក៏មានបងប្អូននៅនឹងកន្លែងកើតហេតុ បានជួយយកបំពុងពន្លត់អគ្គីភ័យមកបាញ់ផងដែរ តែគ្រប់គ្រង់មិនបានក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ក៏បានទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យចេញមកដល់៣គ្រឿងបានបាញ់ពន្លត់អស់មួយគ្រឿងក៏បាលរលត់ទៅវិញនៅវេលាម៉ោង៥នឹង៥៥នាទីល្ងាចថ្ងៃដដែល

ក្នុងករណីអគ្គីឆាប់ឆេះខាងលើនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាត់សម្ភារមួយចំនួនតែប៉ុណ្ណោះ។ដោយ៖ចំរើន

 

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close