អគ្គិសនីកម្ពុជាប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញនឹងខេត្តកណ្ដាលចំនួន៤ថ្ងៃ

166
CMA_LongBanner

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ និងតម្លើងបរិក្ខារនានា ។

សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា ទីតាំងដែលត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីក្នុង រយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង១៧ល្ងាចថ្ងៃទី២៥ ខែមេសា មានដូចជា នៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ (សាខាវត្តភ្នំ) សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

នៅថ្ងៃទី២៦ ខែមេសា ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង១៧ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ក្រាំងធ្នង់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (សាខាអូបែកក្អម) និងតំបន់មួយចំនួន ក្នុងសង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក ខណ្ឌកំបូល ឃុំបែកចាន ឃុំពើក ឃុំឆក់ឈើនាង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល(សាខាអូដឹម) និងតំបន់ ចំនួនក្នុងសង្កាត់កោះដាច់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ខេត្តកណ្ដាល ស្រុកពារាំង ខេត្តព្រៃវែង (សាខាវត្តភ្នំ)។

នៅថ្ងៃទី២៧ ខែមេសា ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង១៧ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ(សាខាវត្តភ្នំ) តំបន់ មួយចំនួន នៅក្នុងសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(សាខាទួលពង្រ) នៅក្នុងសង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃុំបែកចាន ឃុំពើក ឃុំឆក់ឈើនាង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល(សាខាអូដឹម)។

នៅថ្ងៃទី២៨ ខែមេសា ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង១៧ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ(សាខាអូដឹម) តំបន់ មួយចំនួន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ឪឡោក ខណ្ឌកំ បូល ឃុំបែកចាន ឃុំពើក ឃុំឆក់ឈើនាង ឃុំសំរោងលើក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល(សាខាអូដឹម)។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការជូនដំណឹងជាមុននេះ គឺដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ផ្គត់ផ្គង់ខាងលើបានទទួលព័ត៌មានជាមុន និងដើម្បីសុំការអធ្យាស្រ័ចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close