UI_LongBanner

សមត្ថកិច្ច កាំកុងត្រូលខេត្តកំពង់ធំ បន្តចុះប្រតិបត្តិការដកហូតទំនិញខូចគុណភាព 

88

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តប្រតិបត្តិការចុះពិនិត្យ ចំណីអាហារ និងដកហូតផលិតផលខូចគុណភាព និងអស់សុពលភាព បានមួយចំនួននៅជុំវិញផ្សាររំលង ឃុំទ្រៀលស្រុកបារាយណ៏ ខេត្តកំពង់ធំ។

នៅក្នុងប្រតិបត្តការចុះឆែកទំនិញនៅផ្សាររំលង ស្រុកបារាយណ៏ ខេត្តកំពង់ធំ លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានលើកឡើងថា ការដកហូតទំនិញខូចគុណភាពក្នុងដើមឆ្នាំ២០១៩ រហូតមកដល់ពេលនេះមាន ការថយចុះ បើធៀបនិងឆ្នាំមុន។ ប៉ុន្តែដោយឡែកផលិតផលខ្លះមិនមានលក្ខណៈស្តង់ដាគ្រប់គ្រាន់មានដូចជា មិនមានផ្លាកសញ្ញា លេខឡូ និងមិនមានថ្ងៃខែហួលកាលបរិច្ឆេទប្រើប្រាស់ នៅតែបន្តមាន ចរាចរណ៍លក់នៅលើទីផ្សារ ដែលមានដូចជាផលិតផលទឹកសុទ្ធមួយចំនួន ឡេលាបខ្លួន និងផលិតផលភេសជ្ជៈរបស់សិប្បកម្ម តូចៗនៅក្នុងខេត្ត នៅក្នុងនោះពេលចុះប្រតិបត្តិការណ៍ចុះឆែកឆេ និងដកហូត មន្ត្រីតែងតែធ្វើការណែនាំដល់អាជីវករ លើផលវិបាកនៃការប្រើប្រាស់គ្មានគុណភាពទំនិញដល់អាជីវករ និងធ្វើការបិទស្លាកសញ្ញាហាមឃាត់ទំនិញ មិនអនុញ្ញាត្តិឲ្យប្រើប្រាស់។

លោក លៀងសុភា បានបន្តថានៅក្នុងការចុះត្រួតពិនិត្យលើផលិតផលផ្សាររំលងម្សិលមិញនេះ កម្លាំងសមត្ថកិច្ចចម្រុះបានដកហូត ទឹកតែខូចគុណភាព២៦ដប និងផលិតផលវេចខ្ចប់ គ្រាប់ស្វាយចន្ទីរចំនួន១៤០កញ្ចប់ យកទៅកម្ទេចចោលលោកបញ្ជាក់ថា ការចុះអនុវត្តជាប្រចាំបែបនេះ គឺក្នុងគោលបំណងពិនិត្យលើគុណភាពចំណីអាហារ និងគុណភាពផលិតផលជូនដល់អ្នកលក់ និងអ្នកទិញប្រើប្រាស់ សំដៅដល់ការទប់ស្កាត់រាល់ផលប៉ះពាល់ផ្នែកសុខភាព និងឈានទៅលុបបំបាត់មុខទំនិញ និងផលិតផលនាំចូលហួសកាលបរិច្ឆេទ និងក្លែងមកចរាចរណ៏នៅលើទីផ្សារទាំងមូលក្នុងខេត្ត ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។
ទោះបីជាយ៉ាងណាក្តី លោកប្រធានសាខាកាំកុងត្រូល បានអះអាងថា មកដល់ត្រីមាសទី២ឆ្នាំ២១០៩នេះ ប្រជាពលរដ្ឋ និងក្រុមអាជីវករមានការយល់ដឹងច្រើន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close