អាវុធហត្ថក្រុងក្រចេះ បើកយុទ្ធនាការក្តៅបង្រ្កាបគ្រឿងញៀនរយះពេល២ថ្ងៃជាប់គ្នាឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់

68
CMA_LongBanner

ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាន សុភក្ត្រវាសនា ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ បើកយុទ្ធនាការចុះបង្ក្រាបគ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នា ក្នុងគោលដៅពីរផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ និងដកហូតវត្ថុតាងជាច្រើន។

លោកវរសេនីយ៍ត្រី ផាន សុភក្ត្រវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់នេះ គឺធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៣:០០នាទី កម្លាំងអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយរូបលោកផ្ទាល់ និងដោយមានការសម្របសម្រួល ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបនៅចំនុចផ្សារអូរឬស្សី ស្ថិតនៅភូមិអូរឫស្សី ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។

  • ទី១-ឈ្មោះ ស៊ុន សុធី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
  • ២-ឈ្មោះ ជូ ឌីណែត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរឬស្សី០២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
  • ទី៣-ឈ្មោះ គង់ វ៉ាន់ណែត ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ ដោយដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ប្រភេទម៉ាទឹកកក សង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់តូច និងទូរស័ព្ទម៉ាកអូបប៉ូ (OPPO) ០១គ្រឿង។

លោកវរសេនីយ៍ត្រី ផាន សុភក្ត្រវាសនា បានបន្តថានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថក្រុងក្រចេះ សហកាជាមួយ អាវុធហត្ថស្រុកឆ្លូង ចុះបង្ក្រាបករណីចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនចំនួន៣ គោលដៅក្នុងភូមិសាស្រ្តស្រុកឆ្លូងដោយមានការសម្របសម្រួល ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ។

លោកបានបញ្ជាក់ថាក្នុងនោះកម្លាំងអាវុធហត្ថឃាត់បានជនសង្ស័យបានចំនួន ៣នាក់បន្ថែម៖

  • ទី១-ឈ្មោះម៉ាត់ វ៉ារ៉េ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
  • ទី២-ឈ្មោះ សារី ម៉ាស៊ីតោះ ភេទស្រី អាយុ ៣៦ ឆ្នាំរស់នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ដកហូតវត្ថុតាងរួមមាន៖១-ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់។
  • ទី៣-ឈ្មោះ វិស្យា ឆៃវី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឈើទាល ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ ដកហូតវត្ថុតាងរួមមាន៖១ -ម្សៅក្រាមពណ៌ស(ម៉ាទឹកកក) សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់តូច និងម៉ូតូស៊ីប៊ីអរ (CBR) ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននិងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះដើម្បីបន្តនីតិវិធីច្បាប់៕ដោយ៖ EkH

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close