អាកាសធាតុក្តៅខ្លាំង ធ្វើឱ្យខេត្តកោះកុង ប្រឈម នឹងវិបត្តិខ្វះទឹកស្អាតប្រើប្រាស់

34
CMA_LongBanner

កោះកុង៖ ខេត្តកោះកុងកំពុងមានបញ្ហាប្រឈមយ៉ាងខ្លាំងនូវវិបត្តិខ្វះទឹកស្អាតប្រើប្រាស់ ខណៈមួយរយៈពេលចុងក្រោយនៃខែមេសា ឆ្នាំ២០១៩នេះ ឃើញថានៅក្នុងរោងចក្រមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដែលធ្លាប់តែមានទឹកប្រើប្រាស់មិនចេះដាច់នោះ ត្រឡប់ជាទិញទឹកពីឈ្មួញលក់ទឹកតាមរថយន្តក្នុង១ថ្ងៃៗមិនក្រោមពី១០ឡានបោះទេ ដើម្បីធ្វើការផ្គត់ផ្គង់ដល់ កម្មករ កម្មការនីក្នុងរោងចក្រ ។

បញ្ហាដែលបង្កអោយខេត្តកោះកុងពុំមានទឹកស្អាតប្រើប្រាស់នោះ គឺបណ្តាលមកពីកត្តាអាកាសធាតុនៅតែបន្តកើនកំដៅខ្លាំងទៅៗដែលជាហេតុនាំអោយភ្លៀងកក់ខែមានកំរិតទាបជាងឆ្នាំមុនៗ ហើយបើគិតមកទល់និងពេលនេះមានរយះប្រមាណជាង១០ថ្ងៃមកហើយដែលតំបន់ជាច្រើនក្នុងខេត្តកោះកុងពុំមានទឹកស្អាតសម្រាប់ប្រើប្រាស់ ។

បើយើងក្រឡេកទៅមើលបងប្អូនប្រជាពលរដ្ឋជាច្រើនដែលមានបញ្ហាខ្វះខាតនូវទឹកស្អាតដើម្បីប្រើប្រាស់ប្រចាំថ្ងៃនោះ បានសម្រេចចិត្តប្រើមធ្យោបាយដឹលជញ្ជូនទឹកតាមស្រះ នានា ដែលមានក្លិនមិនល្អ យកមកប្រើប្រាស់ជាបណ្ដោះអាសន្នសិន ជាងនេះទៅទៀតនៅតាមតំបន់មួយចំនួនក៏បានត្រៀមធុងនៅតាមដងផ្លូវដើម្បីរងចាំអាជ្ញាធរយកទឹកមកចែកជូនអោយពួកគាត់បានប្រើប្រាស់ ។

ឆ្លើយតបទៅនិងបញ្ហាខាងលើនេះ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម កាយ សម្រួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និង លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារចុះចែកទឹកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

គូររំលឹកថាកន្លងមកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យក្រុមហ៊ុន L.Y.P.GROUP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត និង អាជ្ញាធរខេត្តកោះកុង ត្រូវពន្លឿនការដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ នារដូវប្រាំងនេះ តែមកទល់ពេលនេះឃើញថាក្រុមហ៊ុនក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ នៅតែពុំអាចរកដំណោះស្រាយ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង បាននៅឡើយទេ ។

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close