UI_LongBanner

រមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាល កំពុងរៀបចំពង្រីក បន្ថែមដើម្បីបំរើភ្ញៀវទេសចរ ផ

81

ស្ទឹងត្រែង៖ រមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែង កំពុង​រៀបចំពង្រីក ទីតាំងឱ្យធំទូលាយដើម្បីបំរើភ្ញៀវទេសចរ មកលេងកំសានឱ្យមានភាពងាយស្រួល ស្របទៅតាមស្តង់ដាក្នុងពេលដែលភ្ញៀវនិយមមកលេងកំសានច្រើនជាងគេ ក្នុងចំណោមរមណីយដ្ឋានសំខាន់ៗចំនួន៥នៅក្នុងខេត្តនាឆ្នាំនេះ ។

ក្នុងឱកាសសម្អាតបរិស្ថាននៅរមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាលកាលពីថ្ងៃទី២៩ មេសាឆ្នាំ២០១៩ លោកស្រី សោម សុខលាង ប្រធានសហគមន៍រមណីយដ្ឋាននេះ បានបញ្ជាក់ថា ថ្ងៃបុណ្យចូលឆ្នាំក៍ដូចជាថ្ងៃឈប់សម្រាកដែរ ភ្ញៀវទេចរមកលេងកំសានច្រេីនព្រោះរមណីយដ្ឋាននេះមានកន្លែងលេងទឹក និងមានម្លប់ឈើត្រជាក់ប្រកបដោយផាសុខភាព ហើយមានទីតាំងនៅ ជិតទីរួមខេត្តផង ។

លោកស្រីបានអះអាងថា តបតាមការសំណូមពររបស់ភ្ញៀវសហគមន៍ និងត្រូវពង្រីករមណីយដ្ឋានឱ្យធំជាងនេះដើម្បីបំរើសេចក្តីត្រូវការរបស់ភ្ញៀវនឹងបានចូលរួមប្រកួតប្រចែងរមណីយដ្ឋានស្អាតមានភាពបៃតងតាមការណែនាំរបស់មន្ទីរទេសចរផង។

លោក អ៊ួង កុសល សមាជិករមនីយដ្ឋានទេសចរណ៍នេះបានអះអាងថា បញ្ហានេះសមាជិកសហគមន៍ធ្លាប់បាន
លើកគម្រោងរៀបចំរួចមកហើយ ប៉ុន្តែចេះតែអូសបន្លាយពេលវាលា ពីមួយឆ្នាំទៅមួយឆ្នាំណាមួយខ្វះខាតថវិកាក្នុងការរៀបចំផង។

CMA_LongBanner

លោកបញ្ជាក់ថា ក្រៅពីគម្រោងនេះផ្នែកសេវាកម្មផ្សេងៗសហគមន៍ក៍ប្រឹងប្រែងអនុវត្តបានល្អដែរទាំងផ្នែករៀបចំបរិស្នាន តម្លៃម្ហូមអាហារ និងការទទួលខុសត្រូវនៅពេលមានភ្ញៀវចុះលេងទឹកជាដើម (សំឡេង)យើងប្រាប់គាត់ដែរទាក់ទងការលេងទឹកយើងប្រាប់គាត់ថា​ប្រយ័ត្នក្មេងៗព្រោះ នៅខាងលើវាមានតំបន់ទឹកជ្រៅត្រឹមក ត្រឹកទ្រូង មនុស្សធំអីអញ្ចឹង ក្មេងៗវាអាចលិចក្បាលលង់អីអញ្ចឹងទៅយើងប្រាប់បើគាត់ទៅគាត់អត់ឱ្យក្មេងទៅលេងទេ គាត់មានតែឱ្យមកក្រោមៗម្តុំទឹករាក់ៗ ។

កញា វណ្ណ លីលី ភ្ញៀវទេសចរ មកកំសាន្តរមណីយដ្ឋាននេះបានគាត់សំគាល់ថា នេះជាការទទួលខុសត្រូវរបស់ម្ចាស់រមណីដ្ឋាន ដើម្បីលើកកម្ពស់សុវត្ថិភាពភ្ញៀវនៅពេលដែលបានមកលេងម្តងហើយឱ្យចង់មកម្ដងទៀត ព្រោះតំបន់ទេសចរណ៍ធម្មជាតិនេះមានទឹករាក់ចុះលេងសប្បាយ (សំឡេង)ចង់និយាយថានៅលេងទី និងសប្បាយព្រោះវាមានទឹកត្រជាក់មកថ្ងៃនិងមានមនុស្សច្រើនខ្ញុំមានអារម្មសប្បាយរីករាយខ្លាំងណាស់ដែលបានមកលេងនៅអូរច្រឡង់បើបងប្អនចង់មកលេទីកន្លេងនិងពេលដែលឃើញភ្ញៀវទេសចរមកច្រើនៗអញ្ចឹងគាត់សប្បាយចង់មកទៀតពេលមានភ្ញៀវមកច្រើន។

សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែប្រពៃណីជាតិនេះភ្ញៀវទេសចរនិយមមកលេងរមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាលច្រើនជាងរមណីយដ្ឋាននានានៅក្នុងខេត្តស្ទឹងត្រែង ដែលទទួលបានភ្ញៀវសរុបមានជិត២ម៉ឺននាក់លើសឆ្នាំ២០១៨ប្រមាណ៤០%។
E K H ស្ទឹងត្រែង ២៩/ ០៤/ ២០១៩

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close