ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ បានចាប់យករបដាំដំណាំ ក្រូចថ្លុង ខណៈកំពុងមានទីផ្សារល្អ

72
CMA_LongBanner

ត្បូងឃ្មុំ ៖ ត្បូងឃ្មុំគឺជាខេត្តមួយដែលមានផ្ទៃដីដាំដំណាំ កសិកម្មល្អ ខណៈប្រជាប្រជាពលរដ្ឋមួយចំនួនគឺពឹងលើការធ្វើ កសិកម្ម ដាំដំណាំផ្សេងដើម្បីទ្រទ្រង់ជីវភាពគ្រួសារដូចជា កៅស៊ូ ស្វាយចន្ទី ដំឡូងមី ម្រេច រួមទាំងដំណាំហូបផ្លែជាច្រើន ប្រភេទទៀត ។ ដោយឡែកនៅក្នុងខេត្តមួយនេះក៏មានប្រជា ពលរដ្ឋនៅឃុំកោះពីរ ស្រុកក្រូចឆ្មារ បានចាប់យករបដាំដំណាំ ក្រូចថ្លុង ដើម្បីរកប្រាក់ចំណូលទ្រង់ជីវភាពគ្រួសារផងដែរ។

លោក ខូវ អ៊ មេឃុំកោះពីរបានរៀបរាប់ថា កោះនេះមាន ផ្ទៃដីប្រម៉ាណ ១,០៧៧ ហិកតា ចែកជា ៤ភូមិ មាន ភូមិកោះត្រែង ភូមិបីពៃ ភូមិជួរកណ្តាល និងភូមិម៉ឺនងន់ ហើយ មានប្រជាពលរដ្ឋចំនួន ៦៣៧ គ្រួសារ ដែលពីមុនសម្បូរទៅ ដោយដើមឫស្សី និងដើមគរ ។ លោកបន្តថា ក្រោយមកដោយ ការដាំក្រូចថ្លុង មានការលូតលាស់ល្អ ហើយផ្តល់ផលច្រើន ទើបប្រជាជន ក្នុងភូមិមួយចំនួន បានកាប់ឫស្សី រួចចាក់ដីបន្ថែម ដើម្បីដាំដំណាំក្រូចថ្លុង ដែលមកដល់ពេលនេះមានផ្ទៃដី ប្រមាណ ៣០ ហិកតាហើយដែលដាំដំណាំមួយប្រភេទនេះ។

អ្នកស្រី ទ្រី មួយស៊ីង ដែលបានដាំដុះក្រូចថ្លុងដែរនោះ បានរៀបរាប់ថា គ្រួសារអ្នកស្រីបានដាំតំណពីដូនតាមក មាន ៣ពូជ លើផ្ទៃដី ១ហិកតា មានដូចជា ពូជផ្អែមទន់ ពូជផ្អែម ស្រួយ ដែលមានរសជាតិផ្អែមឆ្ងាញ់ និងពូជយក ពីកោះទ្រុង ខេត្តក្រចេះ ដែលដាំដុះបាន៨ឆ្នាំ ហើយក្រូចចាប់ ផ្តើមឲ្យផល ជាបណ្តើរៗហើយ ។ ក្រូចថ្លុងនៅកោះពីរនេះប្រ មូលផលចាប់ ពីខែមេសា ដល់ខែកញ្ញា ហើយដើម្បីដឹងថា ក្រូច ថ្លុងនោះ ទុំឬនៅ គឺយើងត្រូវមើលផ្លែណាដែលក្រឡារីកល្អ។ ចំពោះ តម្លៃលក់វិញ បើលក់ជាឡូ១ឡូ តម្លៃពី៥ម៉ឺនទៅ៨ម៉ឺនរៀល តែបើលក់ថ្លឹងគីឡូ គឺក្នុង១គីឡូក្រាមតម្លៃពី ៨ពាន់ទៅ១ម៉ឺន រៀល ជាមួយតម្លៃនេះ គឺទីផ្សារស្រួលលក់ មានអ្នកទិញហូប ជាលក្ខណៈគ្រួសារ និងអ្នកទិញយកទៅលក់គឺមកដល់ចំការ តែម្តង មិនពិបាក់រកម៉ូយ នោះទេ។

ជុំវិញការដាំដំណាំក្រូចថ្លុងនេះលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំ និងផ្តល់ បច្ចេកទេសជូនដល់កសិករ ដោយត្រូវធ្វើការតាក់តែង មែក ដើម្បីពន្លឺថ្ងៃចូលបានគ្រប់គ្រាន់ ទប់ស្កាត់ជំងឺនិងសត្វល្អិត បំផ្លាញដំណាំ និងធ្វើឲ្យផ្លែមានទំហំស្តង់ដារ ។ ត្រូវចងក្រង ជាក្រុម ឫសហគមន៍កសិកម្ម ដាំដុះតាមបច្ចេកទេស មានស្តង់ ដារសុវត្ថិភាពច្បាស់លាស់ ដែលមានតម្រូវការទីផ្សារខ្ពស់ និង ផ្សារភ្ជាប់ទីផ្សារតាមរយៈ ផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ប្រើប្រព័ន្ធស្រោចស្រពតាមបទដ្ឋានបច្ចកទេសកសិកម្មថ្មី កាត់ បន្ថយពេលវេលានិងកម្លាំងពលកម្ម ។ ត្រូវបង្កើតស្លាកសញ្ញា សម្គាល់សម្រាប់ក្រូចថ្លុងនេះ ។ ត្រូវចលនាមានសកម្មភាព កែច្នៃ ឬស្សី និង ដើមគរ ជាវត្ថុប្រើប្រាស់ផ្សេងៗ បង្កើតការងារ និងបង្កើនចំណូលម្ចាស់ស្រុក។

សូមជម្រាបថាកោះពីរ ស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខ ភ្នំហាន់ជ័យ ស្រុកកំពង់សៀម និងទល់មុខឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដែលមានកំពង់ចម្លងតែមួយគត់ ទៅកាន់ដីកោះ នេះ គឺកំពង់ចម្លងវត្តក្រូចសើច ។ នៅរដូវប្រាំងកោះពីរព័ទ្ធ ជុំវិញទៅដោយខ្សាច់ពណ៌ លឿង លាយជាមួយកំទេចកំទីភ្លី ភ្លេកពណ៌មាស និងប្រាក់ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺលំនៅដ្ឋានណា ក៏មានដើមក្រូចថ្លុងដែរ ។ ដូច្នេះបើបងប្អូន ប្រជាពលរដ្ឋចង់សាកល្បងហូបក្រូចថ្លុង ដ៏មានរស់ជាតិឈ្ងុយ ឆ្ងាញ់គ្មានជាតិគីមីរបស់ប្រជាពលរដ្ឋឃុំកោះពីរ ស្រុកក្រូចឆ្មារ ក៏ដូចជាទៅកម្សាន្តបែបធម្មជាតិពិតនៅលើដែនកោះមួយនេះ គឺអាចធ្វើដំណើរឆ្លងតាមកំពង់ចម្លងវត្តក្រូចសើច ដោយ ដំណើរ ពីខេត្តកំពង់ចាមមកទិសខាងជើងតាមផ្លូវមក ស្រុកស្ទឹងត្រង់៕ (CNC)

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close