UI_LongBanner

តារាកំប្លែង នាយ សាន ម៉ៅ ត្រូវបានសម្ដេចកិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្ត​ជួយ​សង្រ្គោះ​ជីវិត​ រហូត​ទាល់​តែ​ជា​សះស្បើយ!

177

ភ្នំពេញ៖ បន្ទាប់ពីក្រុមគ្រួសារតារាកំប្លែង នាយ សាន ម៉ៅ បានប្រកាសថាអស់លទ្ធភាពក្នុងការព្យាបាល ជំងឺរបស់កំប្លែងនាយ សាន​ ម៉ៅ បន្តទៀតទេនោះ ខណៈជំងឺរបស់លោកហាក់នៅតែមិនទាន់មានអាការៈធូរស្បើយ ​ស្រាប់តែថ្មីៗនេះ ពិតជារឿងមួយដ៏គួរឲ្យត្រេកអរ សម្រាប់គ្រួសារតារាកំប្លែងនាយ សាន ម៉ៅ ក៏ដូចជាលោកផ្ទាល់ ក្រោយពេលដែល សម្ដេចកិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាទេវតារស់សម្រាប់ជួយសង្គ្រោះជីវិតគ្រប់ៗគ្នានោះ បានប្រកាសថា នឹងបន្តជួយឧបត្ថម្ភថ្លៃព្យាបាល ដើម្បីសង្គ្រោះជីវិត នាយ សាន ម៉ៅ បន្តទៅទៀត រហូតទាល់តែជាសះស្បើយ​។

បើតាមការបញ្ជាក់របស់លោក ហេង ឡុង បានឲ្យដឹងថា «​សូមគោរពថ្លែងអំណរគុណ ដល់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន ស្រោចស្រង់ជីវិតនាយ សាន ម៉ៅ ដោយបានឧបត្ថម្ភ ថ្លៃព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ រហូតបានធូរស្បើយ»។

CMA_LongBanner

ជាមួយគ្នានេះ តារាចម្រៀងជើងចាស់ល្បីឈ្មោះ លោក សុះ ម៉ាច តំណាងមូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ បានទៅសួរសុខទុក្ខ និងនាំថវិកាជូននាយ សាន ម៉ៅ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃ ផងដែរ។

គួរជម្រាបថា នាយ សាន ម៉ៅ បានស្ងប់ស្ងាត់ពីវិស័យសិល្បៈមួយរយៈធំមកហើយ ដោយសារបញ្ហាសុខភាព មិនអំណោយផល ខណៈបច្ចុប្បន្នលោកកំពុងទទួល ការព្យាបាលពីក្រុមគ្រួពេទ្យ។ អ្នកសិល្បៈ និងទស្សនិកជន កាលដែលបានដឹងនូវដំណឹងនេះហើយ បានផ្តាំផ្ញើរនូវសារជូនពរឲ្យតារាកំប្លែងនាយ សាន ម៉ៅ ឲ្យឆាប់ជាសះស្បើយពីជំងឺ​ឆាប់ៗនេះផងដែរ​៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close