អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមន្ទីរ ការងារពិនិត្យគ្រប់ក្រុមហ៊ុនដើម្បីលប់បំបាត់ពលកម្មកុមារ

41
CMA_LongBanner

ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងជំរុញឲ្យមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តសហការជាមួយក្រុមហ៊ុននិងសហគ្រាសនានាពង្រឹងប្រសិទ្ធភាពការងារនិងចុះបញ្ជីកម្មករ ច្បាស់លាស់ដើម្បីលប់បំបាត់រាល់ទម្រង់ពលកម្មកុមារនិងបានដាក់បញ្ចូលកម្មករនិវត្តន៍ដូចមន្ត្រីរាជការ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅឆ្នាំខាងមុខ។

ក្នុងពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ នៅខេត្តស្ទឹងត្រែង ថ្ងៃទី០១ឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ ជំរុញឲ្យមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវសហការជាមួយ ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានឯកជននានា ធ្វើកិច្ចការងារឲ្យមានភាពទំនាក់ទំនងគ្នាល្អ ។

ឯកឧត្តមចាត់ទុកថាៈ ក្រុមហ៊ុន និងគ្រឹះស្ថាននានា ជាប្រភពផ្តល់នូវការងារជូនកម្មករ ជាកូនចៅប្រជាពលរដ្ឋ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យមានជីវភាពរស់រីកចំរើន តែមិនត្រូវឱ្យនាំយកមនុស្សមានវ័យកុមារ ទៅប្រើប្រាស់ខកខានការរៀនសូត្រ ធ្វើឱ្យប្រាសចាក់ទៅនិងច្បាប់ការងារឡើយ។

លោក ប៊ួរ ភារុន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តបានលើកឡើងថា៖ករណីនេះ មន្ទីរបានរៀបចំក្រុមការងារចុះទៅធ្វើការទាក់ទងនៅគ្រប់ សហគ្រាស ក្រុមហ៊ុនគ្រឹះស្ថាន រៀបចំឲ្យ មានបញ្ជីឈ្មោះត្រឹមត្រូវបានចំនួន១១៥សហគ្រាសចុះបញ្ជីកម្មករចំនួន២៧៩៥នាក់នៅឆ្នាំ២០១៨។

លោកអះអាងថា៖ នៅឆ្នាំ២០១៩នេះមន្ទីរកំពុងបន្តការរៀបចំចុះបញ្ជីកម្មករបន្ថែមទៀតនិងបានណែនាំទីបណ្តាក្រុមហ៊ុនឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអនាគតកុកមារ(សម្លេង)យើងបានចុះទៅតាមក្រុមហ៊ុនទាំងអស់គឺមិនអនុញាតឱ្យគាត់ប្រើប្រាស់កំលាំងពលកម្មកុមារទេសុំឱ្យក្រុមហ៊ុនទាំងអស់យកចិត្តទុកដាក់និងជំរុញឱ្យកុមាទាំងអស់នោះបានចូលរៀនទីតាមសាលានានាដែលមានកន្លែងដែលជិតបំផុតឬនៅក្បែដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់គាត់។

លោក ណែមដុង តំណាងឱ្យកម្មករក្រុមហ៊ុនកៅស៊ូសុភគ្រ័នីការនៅឃុំកំភុនស្រុកសេសាន ខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា៖ ក្រុមហ៊ុនបានចូលរួមគោរពច្បាប់ការងារបានល្អ ព្រោះនៅក្នុងក្រុមហ៊ុនក៍មានសាលារៀនដែរហើយកូនចៅក្រោមអាយុ១៨ឆ្នាំមិនឱ្យឡោកឡំក្នុងការងារទេ(សម្លេង)ខាងក្រុមហ៊ុនគេតម្រូវតែខាងមនុស្សចាស់ទេអត់តម្រូវការកូនក្មេងធ្វើការទេជាពិសេសក្មេងអត់ឱ្យចូលក្នុងឡូកៅស៊ូដែរក្រោមអាយុ១៨ឆ្នាំអត់ឱ្យធ្វើការងារទេគេមានសាលាឱ្យសិក្សាមានគ្រូបង្រៀនគ្រប់ម៉ោង។

លោក ស្រីឡយសេងហ៊ន កម្មករមកពីក្រុមហ៊ុនចំការកៅស៊ូនេះដែរបានអះអាងថាៈ ប្រព័ន្ធការងារនៅតាមក្រុមហ៊ុននិមួយៗ មានការទទួលខុសត្រូវមិនខុសគ្នាទេ ហើយ កម្មករខ្លួនឯងក៍បានយកចិត្តទុកដាក់បំពេញកិច្ចការងារទៅតាមលក្ខខណ្ឌច្បាស់លាស់។

លោកស្រីថា៖ក្រុមហ៊ុនបានណែនាំកម្មករទៅតាមគ្រួសារនិមួយៗឱ្យមានទំនួលខុសត្រូវចំពោះកូនចៅព្រោះមកធ្វើការបានប្រាក់កំរៃទៅតាមជំនាញការងារចាប់ពី១៥០ ទៅ៣០០ដូល្លាក្នុង១ខែ ហើយក្រុមហ៊ុនក៏រាប់រងផ្នែកសេវាសុខភាពផងដែរ។
សូមបញ្ជាក់ថាៈ ខេត្តស្ទឹងត្រែង មានសហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថាននានាចំនួន ១១៥ កន្លែង បច្ចុប្បន្នកំពុងប្រើប្រាស់កម្មករសរុបចំនួន ២.៧៩៥ នាក់ ស្រី ៧៨៧ នាក់៕ដោយ៖ EKH

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close