UI_LongBanner

សារាចរណែនាំស្តីពីការសម្រេចលើកលែងពន្ធប្រាក់រំលឹកអតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ

69

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសារាចរណែនាំ លើការលើកលែងពន្ធ លើប្រាក់រំលឹកអតីតតាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារ ចាប់ពីឆ្នាំ២០១៩តទៅមុខ និងសេវារកការងារធ្វើ បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករ ឬកម្មសិក្សាការីទៅធ្វើការនៅបរទេស។ នេះបើតាមសារាចរដែលទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ។

CMA_LongBanner

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ និយោជិត ជាជនជាតិខ្មែរ នៅតាមបណ្តាសហគ្រាសនានា និងដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ពលករទេសន្តរប្រវេសន៍ខ្មែរ ព្រមទាំងជួយពង្រីកទីផ្សារការងារនៅក្រៅប្រទេស និងលើកកម្ពស់ ការបណ្តុះបណ្តាលជំនាញដល់ពលករ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំដូចខាងក្រោម៖

– ទី១៖ លើកលែងពន្ធលើប្រាក់បៀវត្សចំពោះប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ របស់កម្មករនិយោជិតជាជនជាតិខ្មែរ នៃផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផ្នែកដទៃទៀត ដោយមិនគិតបញ្ចូលទៅក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សឡើយ។

– ទី២៖ អនុញ្ញាតជាចំណាយអាចកាត់កងបាន សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល ក្នុងឆ្នាំជាប់ពន្ធចរន្ត ចំពោះការចំណាយរបស់សហគ្រាស លើការទូទាត់ប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០១៩ និងប្រាក់រំលីកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ តទៅមុខ។

– ទី៣៖ លើកលែងអាករលើតម្លៃបន្ថែមលើសេវារកការងារឱ្យធ្វើ បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករ ឬកម្មសិក្សាការី ទៅធ្វើការនៅបរទេស របស់ទីភ្នាក់ងារជ្រើសរើសឯកជន ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close