តុលាការផ្ទនាទោស ទណ្ឌិត សម រង្ស៉ី ដាក់ពន្ធនាគាររយៈពេល៨ ឆ្នាំ និង បញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួន

277
CMA_LongBanner

ភ្នំពេញ៖ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារសរុបកំណត់រយៈពេល ៨ឆ្នាំ និងពិីន័យជាប្រាក់ ២០លានរៀលចូលជាថវិការជាតិ

សូមរំលឹកថា កាលពីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ លើសំណុំរឿងទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ពាក់ព័ន្ធនឹងករណីចំនួន០២ ទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ តាមមាត្រា៤៧១និង៤៧២ នៃក្រមព្រហ្មទណ្ទ និងបទចោទទី២- ប្រមាថលើអង្គព្រះមហាក្ស័ត តាមមាត្រា៤៣៧ស្ទួន នៃក្រមព្្រហ្មទណ្ឌ ប្រព្រិត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ -៨ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ និងនៅទីកន្លែងផ្សេងៗ។
ហើយក្រោយបានបញ្ចប់សវនាការ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះបានសម្រេចលើកយក សំណុំរឿងនេះទៅប្រកាសាលក្រមនៅថ្ង្ងៃទី២ ខែឧដភា ឆ្នាំ២០១៩ ។

បើតាមលោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងសវនាការនេះមាន លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ ។ ហើយក្នុងសនវការរសៀលថ្ងៃនេះដែរមានលោក សំ សុគង់ ជាមេធាវីរបស់ លោក សម រង្សុី ក្នុងនាមជាមេធាវីជនជាប់ចោទ។ និងក៏មានវត្តមានមេធាវី តំណាងដោយអាណត្តិរបស់អគ្គ:បញ្ជាការកងទព័ លោក វង្ស ភក្តី តំណាងឱ្យដើមបណ្តឹងផងដែរ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាល ស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close