ស្ថាប័នសាលាដំបូង និងអយ្យការតុលាការខេត្តក្រុង បានប្រគួតកីឡាបាល់ទាត់ ដើម្បីរឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាព

42
CMA_LongBanner

កំពង់ធំ៖ ខេត្តកំពង់ធំមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡារបស់ស្ថាប័នសាលាដំបូង និងអយ្យការអមតុលាការខេត្តក្រុង ដើម្បីរឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាព ដែលមានក្រុមកីឡាករស្ថាប័ន សាលាដំបូង និងអយ្យការតុលការខេត្តកំពង់ធំ មានឈ្មោះ «ចង្រិតដែកកំពង់ធំ» បានប្រកួតជាមួយនិង ក្រុមកីឡាករបាល់ទាត់ ឈ្មោះ «សេនាយុត្តិធម៌» ដែលមកពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម មេធាវី ក្រឡាបញី តុលាការ និងមន្ត្រីនៃក្រសួងយុត្តិធម៌ បានប្រកួតនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

ការប្រកួតនេះ បានធ្វើឡើងនៅក្លឹបកីឡាសន្តិភាព ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានដឹកនាំក្រុមកីឡាករដោយ ឯកឧត្តម សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមអគ្គព្រះរាជអាជ្ញារងតុលាការកំពូល និងឯកឧត្តម សម ប៊ុនថុន សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមទាំងក្រុមកីឡាករល្បីៗជាច្រើនរូបទៀត ដោយបានបញ្ជាក់ពីគោលបំណងជំរុញឲ្យមានការប្រកួតកីឡាករ រវាងស្ថាប័នតុលាការ និងអយ្យការខេត្តក្រុង គឺផ្តោតលើការរឹតបណ្តឹងសម្ព័ន្ឋមេត្រីភាព មិត្តភាព ដើម្បីសន្តិភាព ។

លទ្ធផលនៃការប្រកួតកីឡារវាងកីឡាករ ចង្រិតដែកកំពង់ធំ និង ក្រុមកីឡាករ សេនាយុត្តិធម៌ គឺជ័យជំនះត្រូវបានពិន្ទុ ៦ស្មើគ្នា គឺឈ្នះទាំងអស់គ្នា ដែលជាការប្រកួតលើកដំបូងនៅក្នុងខេត្តកំពង់ធំ ខណៈកន្លងមក ក្រុមកីឡាករ សេនាយុត្តិធម៌ បានចូលរួមក្នុងទីលានប្រកួតជាច្រើនខេត្តក្រុងមកហើយ តែចុងក្រោយមិនអាចបំបាក់ ចង្រិតដែកកំពង់ធំ បានឡើយ តែទោះជាយ៉ាងណានោះ ក៏គឺជាកីឡាមិត្តភាពសម្រាប់អ្នកស្រឡាញ់កីឡា។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះប្រតិភូសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម តុលាករ ខេត្តក្រុង ដែលបានអញ្ជើញមក ប្រកួតកីឡាបាល់ទាត់ មិត្តភាពនៅក្នុងខេត្តកំពង់ធំ ដែលជាខេត្តមានសក្តានុពល សំបូរទៅដោយប្រាងប្រាសាទល្បីល្បាញ ដែលមានប្រាសាទសំបូរព្រៃគុគ ដែលជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តជាច្រើន ឲ្យទស្សនាក្រោយពីបញ្ចប់ នៃការប្រកួតកីឡាបាល់ទាត់។

ឯកឧត្តម សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានមានប្រសាសន៍ថា កត្តាដែលជម្រុញ ឲ្យមានកីឡាមិត្តភាពនេះ គឺបំផុសឲ្យស្ថាប័នអយ្យកាស្រឡាញ់កីឡា យកពេលដ៏មានតំម្លៃមកហាត់កីឡា ដើម្បីសុខភាពរាងកាយមាំមួន និងជាចំណងមិត្តភាពផងដែរ ដោយកន្លងបានទៅប្រកួតនៅតាមបណ្តាខេត្ត មួយចំនួន ក្នុងនោះក៏បានទៅប្រកួតនៅប្រទេសឡាវផងដែរ នៅពេលខាងមុខ គឺមានបំណងពង្រឹងក្រុមកីឡាករទាំងអស់ ចំណុះឲ្យ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឈានទៅប្រកួតជាផ្លូវការនៅលើឆាក អន្តរជាតិផងដែរ ។ប៊ុនរិទ្ធី

 

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close