ផ្អើលគេអស់! សម្រស់អ្នកគ្រូក្រមុំ ធ្វើឱ្យសិស្សសាកលជ្រួលច្របល់ ចង់ទៅរៀនថ្នាក់មត្តេយ្យវិញ!

460
CMA_LongBanner

ថ្មីៗនេះមានការស៊ែចែករំលែកគ្នាជាច្រើននូវរូបភាពប៉ុន្មានសន្លឹករបស់យុវតីម្នាក់ ដែលមានសម្រស់ស្រស់ស្អាត ថែមទាំងប្រកបដោយចំណេះដឹង មានអាជីពជាគ្រូបង្រៀនក្មេងៗ។

តាមរយៈរូបភាពទាំងនោះ ហាក់ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសបុកមានការភ្ញាក់ផ្អើលជាខ្លាំង កោតសរសើរចំពោះសម្រស់របស់អ្នកគ្រូក្រមុំ និងទឹកចិត្តស្រលាញ់ការអប់រំក្មេងៗ ជាពិសេសធ្វើឱ្យបេះដូងអ្នកលេងបណ្តាញសង្គមហ្វេសបុកប្រុសៗជ្រួលច្របល់តែម្តង។ នៅក្នុងនោះគេដឹងថា អ្នកគ្រូ ដ៏ស្រស់សោភាម្នាក់នេះមានឈ្មោះថា គីមឡាង គណនីហ្វេសបុកមានឈ្មោះថា Rom Kimlang ជាអ្នកគ្រូសាលាមេត្តេយ្យ នៅសាលាអន្តរជាតិមួយកន្លែងហៅកាត់ថា S W I S ។

គួរឱ្យដឹងផងដែរថា គ្រាន់តែបានឃើញរូបឆោមដ៏ស្រស់ស្អាតរបស់អ្នកគ្រូក្រមុំ ហាក់មានអ្នកគាំទ្របុរសៗជាច្រើនបានចាប់ផ្តើមលង់ស្នេហ៍អ្នកគ្រូសោភាម្នាក់នេះ ទោះជាយ៉ាងនេះក្តីក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងក្តីខកចិត្ត នៅពេលដឹងថា អ្នកគ្រូអាចនឹងមានម្ចាស់ចិត្តរួចទៅហើយដោយសម្អាងការដាក់ Relationship នៅលើគណនីហ្វេសបុកផ្ទាល់ តែព័ត៌មានពិត ឬយ៉ាងណា យើងនឹងរង់ចាំការបកស្រាយរបស់អ្នកគ្រូដ៏ស្រស់ស្អាតរបស់យើងនៅពេលក្រោយ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close