UI_LongBanner

ក្មេងប្រុសស្រីចុះងូតទឹកលេង លង់លិចបាត់ក្មេងស្រីម្នាក់ ក្នុងចំណោម៤នាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

146

ភ្នំពេញ ៖ ក្មេងស្រីម្នាក់អាយុ១០ឆ្នាំបានចុះលេងទឹកបានលង់ទឹកលិចស្លាប់បាត់ម្នាក់ ក្នុងចំណោមក្មេង៤នាក់ ប្រុស២នាក់ ស្រី២នាក់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅស្រះទឹករណ្តៅដីចាស់ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ក្មេងស្រីដែលលង់ទឹកបាត់ មានឈ្មោះ សូ នីតា អាយុ១០ឆ្នាំ មុខរបរសិស្សសាលា ស្នាក់នៅបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានម្តាយឈ្មោះ ម៉ក់ សុគន្ធា អាយុ៤៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានក្មេង៤នាក់ ប្រុស២នាក់ ស្រី២នាក់ នាំគ្នាចុះងូតទឹកលេង ក្នុងស្រះទឹករណ្តៅដីចាស់ខាងលើ ខណៈដែល កំពុងងូតលេងទឹក ក្មេងស្រីរងគ្រោះ រអិលផុតជើង ធ្លាក់ចូលទៅកន្លែងជ្រៅ លង់លិចបាត់តែម្តង ទើបផ្អើលឆោឡោ ទោជា ពលរដ្ឋ រត់ទៅជួយចាប់មិនទាន់ផង ផ្អើលសមត្ថកិច្ច ពលរដ្ឋ ទៅដល់កន្លែងកើតហេតុ ចុះរាវ រកតែមិនឃើញ ព្រោះជម្រៅទឹក ជ្រៅ ជិត២០ម៉ែត្រឯនោះ រហូតមកដល់វេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃដដែលហើយ សាកសពនៅមិនទាន់រកឃើញ ម្តាយក្មេងរងគ្រោះ ស្រែកទ្រហោយំ នឹងស្រណោះកូនស្រីយ៉ាងខ្លាំង។ដោយ៖ចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close