មិនដែលដឹងសោះ! ពិសារទឹកអំពៅមានអត្ថប្រយោជន៍ដល់ម្លឹង សម្រាប់សុខភាព…

78
CMA_LongBanner

វាជាការពិតណាស់ មនុស្សមួយចំនួនមិនបានចាប់អារម្មណ៍ទេ ថាទឹកអំពៅមានអត្ថប្រយោជន៍ តែផ្ទយទៅវិញទឹកអំពៅពិតជាមានអត្ថប្រយោជន៍មែនទែនសម្រាប់សុខភាពមនុស្សយើង។

១. កាត់​បន្ថយ​ការ​រលាក​​ និង​ផ្ដល់​សំណើម​

រសជាតិ​ផ្អែម​ពី​ស្ករ​ក្នុង​ដើម​អំពៅ​ គឺ​ជា​រស​ជាតិ​ផ្អែម​ធម្មជាតិ​ដែល​ពោរ​ពេញ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ដូច​ជា​ កាល់ស្យូម​ ប៉ូតាស្យូម​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដូច​ជា​ប៉ូលីហ្វេណុល​ ដែល​ជា​ភ្នាក់​ងារ​ប្រឆាំង​និង​ការ​រលាក​បាន​ល្អ​។​ ដូច្នេះ​ការ​ការ​បន្ថយ​ការ​រលាក​នៅ​ក្នុង​ក​និង​ធ្វើ​ឲ្យ​បំពង់ក​មាន​អារម្មណ៍​ថា​មាន​សំណើម​ច្រើន​។​ វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ក្អក​បាន​ដែរ​។

២. បង្កើន​ថាមពល​ដល់​រាង​កាយ

ស្ករ​ក្នុង​អំពៅ​អាច​ជួយ​ផ្ដល់​ថាមពល​ដល់​រាង​កាយ​បាន​យ៉ាង​ល្អ​។នៅ​ពេល​ដែល​អ្នក​គ្រាន់​តែ​ផឹក​វា​មួយ​កែវ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ មាន​កម្លាំង​ វា​ជួយ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្រស់​ថ្លា​ ហើយ​និង​ជួយ​ឲ្យ​អារម្មណ៍​ល្អ​ជាង​មុន​ អ៊ីចឹង​ហើយ​កុំ​មើល​រំលង​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​។​

៣. ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​បេះដូង​ និង​រាង​កាយ

យោង​តាម​វេជ្ជសាស្ត្រ​បុរាណ​ជាទូទៅ​គេ​ប្រើ​ប្រាស់​ស្ករ​ជា​គ្រឿង​ផ្សំ​ដើម្បី​ជួយ​ឲ្យ​បេះ​ដូង​ដំណើរ​ការ​បាន​ល្អ​ ពី​ព្រោះ​ជាតិ​ស្ករ​ធម្មជាតិ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​សម្រាប់​រាង​កាយ​ ដែល​ធ្វើ​ឲ្យ​បេះ​ដូង​និង​រាង​កាយ​រឹង​មាំ​។

៤. កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​ព្រឹក​

សម្រាប់​ស្ត្រី​កំពុង​ពពោះ​អាច​ផឹក​វា​បាន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ពេល​ព្រឹក​។​​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ក្អួត​ចង្អោរ និង​កាត់​បន្ថយ​ការ​វិល​មុខ​។​ ជា​ពិសេស​អ្នក​ដែល​មាន​បញ្ហា​ពេល​ព្រឹក​ឡើង​ហើយ​ញ៉ាំ​អ្វី​មិន​បាន​គួរ​តែ​ផឹក​ភេសជ្ជៈ​នេះ​។​

៥. ព្យាបាល​ការ​ទល់​លាមក

សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទល់លាមក​​អាច​ផឹក​ទឹក​ភេសជ្ជៈ​បាន​ ដោយ​សារ​វា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​បំបាត់​ការ​ឈឺ​ចាប់​។​ អ្នក​គ្រាន់​តែ​ផឹក​មួយ​ពែង​នៅ​ពេល​ព្រឹក​ វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ទល់​លាមក​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​៕

Cr: Sanook

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close