UI_LongBanner

អស់បារម្ភហើយ! អាហារទាំង៦ប្រភេទនេះ នឹងជួយឱ្យក្បាលពោះរបស់អ្នកស្រកបានយ៉ាងឆាប់រហ័ស…

473

ក្រៅពីធ្វើលំហាត់ប្រាណជាប្រចាំ និងមានរបបអាហារត្រឹមត្រូវហើយនោះ  អ្នកក៏អាចស្រកទម្ងន់ ឬក្បាលពោះបានយ៉ាងឆាប់រហ័សផងដែរ តាមរយៈការទទួលទានភេសជ្ជៈមួយចំនួនខាងក្រោម៖

១. តែខ្ញី

ប្រសិនបើអ្នកកំពុងព្យាយាមសម្រកខ្លាញ់ក្បាលពោះ ចូរបន្ថែមតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ខ្ញី ជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពបង្កើនការរំលាយអាហារ និងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ដូច្នេះប្រសិនបើអ្នកចង់ស្រកខ្លាញ់ក្បាលពោះបានឆាប់ កុំភ្លេចទទួលទានតែខ្ញីរាល់ថ្ងៃ។

២. ទឹកត្រជាក់

ការទទួលទានទឹកកក ឬទឹកត្រជាក់អាចពន្លឿនដំណើរការដុតរំលាយអាហារក្នុងរាងកាយជួយកម្ចាត់កាឡូរីបានកាន់តែច្រើន។ អ្នកអាចទទួលទានទឹកត្រជាក់ ២ ពែងក្នុងមួយថ្ងៃ។

៣. ទឹកដូង

ទឹកដូង មានផ្ទុកបរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វា​ក៏ជួយកាត់​បន្ថយ​ចំណង់​អាហារ, បង្កើនការដុតរំលាយអាហារក្នុងរាងកាយ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរផងដែរ។

CMA_LongBanner

៤. ទឹកក្រូចឆ្មារ

ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលពោះទទេរ គឺជាវិធីដ៏ងាយ ហើយប្រសើរបំផុតមួយជួយកម្ចាត់ខ្លាញ់ក្បាលពោះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចំនួនចូលក្នុងទឹកក្ដៅឧណ្ហៗមួយកែវ រួចបន្ថែមអំបិលបន្តិច។ បន្តការទទួលទានរាល់ព្រឹកដើម្បីបង្កើនការដុតរំលាយអាហារ ក៏ដូចជាជាតិខ្លាញ់មិនល្អក្នុងរាងកាយ។

៥. តែបៃតង និងតែខ្មៅ

ជាប្រភពដ៏ប្រសើរនៃវីតាមីន A, B, B5, D, C, E, H និង K ព្រមទាំងម៉ង់កាណែស និងជាតិរ៉ែដទៃទៀត រួមបញ្ចូលទាំង chromium, ជាតិស័ង្កសី និងសេលេញ៉ូម ព្រមជាមួយសារធាតុប្រឆាំង
អុកស៊ីតកម្មដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរីបានឆាប់។ ការទទួលទានតែបៃតង ឬតែខ្មៅ ៥ ពែងក្នុងមួយថ្ងៃអាចជួយអោយអ្នកស្រកទម្ងន់បានច្រើនជាងធម្មតាទ្វេដង។

៦. ទឹកឪឡឹក

មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិទឹកខ្ពស់ដែលជួយអោយអ្នកឆាប់ឆ្អែត ឬឆ្អែតបានយូរ។ ឪឡឹក ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ arginine មានប្រសិទ្ធិភាពកាត់បន្ថយជាតិខ្លាញ់រាងកាយ ខណៈពេល
ជួយបង្កើនម៉ាសនៃសាច់ដុំគ្មានខ្លាញ់ផងដែរ។ ទោះជាយ៉ាងណា ត្រូវប្រាកដថាអ្នកមិនថែមស្ករក្នុងភេសជ្ជៈនេះ៕

Cr: Health.com

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close