ភ្ញៀវទេសចរសម្រុកទៅកម្សាន្តនៅរមណីយដ្ឋានតាតៃ នារដូវក្តៅនេះ

209
CMA_LongBanner

កោះកុង៖ រមណីយដ្ឋានទឹកជ្រោះធម្មជាតិតាតៃ ក្នុងខេត្តកោះកុង ជាទីកន្លែងសម្រាកលម្ហែកម្សាន្តដ៏ទាក់ទាញមួយនារដូវក្ដៅនេះ ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនមកទស្សនា យ៉ាងហោចណាស់ក៏មានពី១៥០នាក់ ទៅ២០០នាក់ក្នុងមួយថ្ងៃៗ។

លោក ធិន សម្បត្តិ មេឃុំតាតៃ តំណាងឱ្យប្រធានសហគមន៍ទឹកជ្រោះតាតៃ បានឱ្យដឹងកាលពីចុងសប្តាហ៍កន្លងទៅថា ក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មី រួចមក តាមការសង្កេតឃើញថា មានអ្នកទេសចរជាតិ និងអន្តរជាតិ នៅតែចាប់អារម្មណ៍ទៅលេងកម្សាន្តនៅរមណីយដ្ឋានតាតៃ ដោយសារតែទីនេះមានម្លប់ឈើ និងទឹកត្រជាក់ថ្លាយង់គួរឱ្យចង់មុជលេង។ លោកថា ទីកន្លែងទេសចរណ៍មួយនេះ មានទឹកជ្រោះ សម្រាប់ឱ្យភ្ញៀវមុជលេងកម្សាន្ត អាចជិះទូកទៅលេងចម្ការផ្លែឈើរបស់ប្រជាកសិករតាមដងព្រែកផងដែរ ខណៈរដូវផ្លែឈើដល់ពេលប្រមូលផលនោះ។

សូមរម្លឹកថា កាលពីអំឡុងបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងទៅ រមណីយដ្ឋានទឹកជ្រោះតាតៃ ទទួលបានភ្ញៀវទេសចរ ជាង៤.៥០០នាក់ ទៅសម្រាកលម្ហែកកម្សាន្តតាមដងព្រែកធម្មជាតិ ផ្ទះបណ្តែតទឹក និងមុជទឹកជ្រោះលេងកម្សាន្ដ។ ចំពោះតម្លៃនៃការចូលលេងកម្សាន្តរបស់ភ្ញៀវទេសចរ អាចចំណាយថវិការ ចាប់ពី១៦ដុល្លារឡើងទៅ តាមរយៈទិញសំបុត្រជិះទូក៕ដោយ៖​ ណារម្យ

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close