សិស្សប្រុសវ័យ១៨ឆ្នាំម្នាក់ស្លាប់ និង០៧នាក់ទៀតបានទទួលរងរបួស នៅក្នុងករណីបាញ់ប្រហារមួយនៃរដ្ឋ Colorado ភាគខាងលិចសហរដ្ឋអាមេរិក

133
CMA_LongBanner

អាមេរិក៖ នៅព្រឹក ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានឱ្យដឹងថា សិស្សប្រុសវ័យ១៨ឆ្នាំម្នាក់បានបាត់បង់ជិវិត និង០៧នាក់ទៀតបានទទួលរងរបួស នៅក្នុងករណីបាញ់ប្រហារមួយដែលបានកើតឡើងនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅសាលារៀនមួយកន្លែង ក្នុងទីក្រុង Denver នៃរដ្ឋ Colorado ភាគខាងលិចសហរដ្ឋអាមេរិក។

បើតាមអាជ្ញាធរក្នុងតំបន់កើតហេតុ ជនសង្ស័យចំនួន០២នាក់ បានដើរចូលក្នុងសាលារៀនខាងលើ ហើយបានធ្វើសកម្មភាពបាញ់ ប្រហារទៅលើសិស្សសាលានោះ នៅទីតាំង០២កន្លែងផ្សេងគ្នា។ យ៉ាងណាមិញ ជនសង្ស័យទាំង០២នាក់ ក៏ត្រូវកម្លាំងប៉ូលិសឃាត់ ខ្លួនបាន នៅពេលដែលសមត្ថកិច្ចអាមេរិក បានរួសរាន់មកដល់កន្លែងកើតហេតុទាន់ពេលវេលា។

គួរជម្រាបថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញកាំភ្លើងខ្លីមួយដើម ប៉ុន្តែមិនទាន់ដឹងច្បាស់ថាពីចេតនានៅពីក្រោយសកម្មភាព របស់ ក្រុមជនសង្ស័យ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close