រដ្ឋមន្ត្រីការបរទេស អាមេរិក បានធ្វើដំណើរ ទៅប្រទេសអ៊ីរ៉ាក់ ស្របពេលស្ថានការណ៍កំពុងតែតានតឹង ជាមួយអ៊ីរ៉ង់

48
CMA_LongBanner

បរទេស: នៅថ្ងៃពុធ ទី០៨ ខែឧសភា​ឆ្នាំ២០១៩នេះទូរទស្សន៍ BBC បានចេញផ្សាយឱ្យដឹងថារដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បានធ្វើដំណើរ ទៅប្រទេសអ៊ីរ៉ាក់ ដោយមិនមានផែនការជាមុនមួយហើយនៅចំពេលដែលស្ថានការណ៍តានតឹង ជាមួយអ៊ីរ៉ង់ កំពុងបន្តនៅឡើយនោះ។

គួរឱ្យភ្ញាក់ផ្អើលទៀតនោះ គឺលោក Pompeo បានលុបចោល ការធ្វើដំណើរទៅទីក្រុងបែរឡាំង ដើម្បីជួបជាមួយពួកមេដឹក នាំអ៊ីរ៉ាក់ អំឡុងពេលទស្សនកិច្ច ត្រឹមរយៈពេល៤ម៉ោង ប៉ុណ្ណោះនៅក្នុងរដ្ឋធានីបាដាដ។

ទស្សនកិច្ចលើកនេះ បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាផ្ទុកយន្តហោះអាមេរិក ត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់ដែលមន្រ្តី បាននិយាយថាជាការឆ្លើយតប ទៅនឹងការគំរាមកំហែង ដល់កងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ពីសំណាក់ប្រទេសអ៊ីរ៉ង់ ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close