UI_LongBanner

ពេលនេះយន្ដហោះចម្បាំងបំបាំងកាយ F-35A របស់រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin បានសម្រេចចិត្តទម្លាក់តម្លៃយន្ដហោះកនៅត្រឹម៨០លានដុល្លារ

174

វ៉ាស៊ីនតោន៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថា ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin បានសម្រេចចិត្តទម្លាក់តម្លៃយន្ដហោះចម្បាំង បំបាំងកាយ F-35A មកនៅត្រឹម៨០លានដុល្លារ ស្របពេលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្ដាក្រុមហ៊ុន លក់អាវុធដទៃ។

ការទម្លាក់តម្លៃនេះគឺមានពាក់ព័ន្ធនឹងយន្ដហោះចម្បាំង F-35A ចំនួន១០០គ្រឿងសិ្ថតនៅក្នុងចំណោមយន្ដហោះ ៤៥០គ្រឿងក្នុងនោះរួមមានទាំង F-35B និង F-35C ដែលត្រូវបានគេបញ្ជាទិញ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើ ឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយម៉ូឌែល F-35A ជាធម្មតាត្រូវលក់ក្នុងតម្លៃ៩០លានដុល្លារក្នុងមួយគ្រឿង ហើយការសម្រេចចិត្តទម្លាក់តម្លៃនេះទៀតសោត កើតមានឡើងខណៈក្រសួងការពារជាតិអាមេរិកកំពុងមានចំណាប់ អារម្មណ៍ទិញយន្ដហោះចម្បាំង F-15 Eagle ពីក្រុមហ៊ុន Boeing ដែលជាគូប្រជែងមួយដ៏ធំរបស់ក្រុមហ៊ុន Lockheed Martin។

CMA_LongBanner

គួរបញ្ជាក់ថា យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 មានបីម៉ូឌែលគឺ F-35A សម្រាប់កងទ័ពអាមេរិក F-35B សម្រាប់កងម៉ារីន និង F-35C សម្រាប់កងនាវាអាមេរិក ហើយក្រុមហ៊ុន Lockheed Martin បានលក់ យន្ដហោះចម្បាំង F-35 ទាំងនេះចំនួន៣៨៥គ្រឿងឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close