សំណាងណាស់! យន្តហោះបង់ក្លាដែស ដែលបានរអិលធ្លាក់ចេញពីផ្លូវ នោះមានមនុស្ស៣៧នាក់ ក្នុងនោះ៤នាក់រងរបួសធ្ងន់ 

40
CMA_LongBanner

រ៉ង់ហ្គូន៖ នាយប់ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩នេះបើតាម ការចេញផ្សាយដោយ វ៉ាស៊ីនតោនប៉ុស្តិ៍ បានឱ្យដឹងថា អាជ្ញាធរអាកាសចរណ៍មីយ៉ាន់ម៉ាបានអះអាងថា យន្តហោះបង់ក្លាដែស ដែលបានរអិលធ្លាក់ចេញពីផ្លូវ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងរ៉ង់ហ្គូននោះមានផ្ទុកអ្នកដំណើរ ៣៣នាក់, អាកាសយានិក ០២នាក់ និងអ្នកបម្រើការងារ ០២នាក់ ដោយក្នុងនោះមនុស្សទាំងសុទ្ធតែបានរងរបួស ប៉ុន្តែ០៤នាក់របួសធ្ងន់រួមទាំងពីឡុត។

យន្តហោះមួយគ្រឿងខាងលើ គឺជារបស់អាកាសចរណ៍បង់ក្លាដែសប៊ីម៉ាន (Biman Bangladesh Airlines) បានធ្លាក់ចេញពីផ្លូវនៅកំឡុងពេលព្យាយាមចុះចត ក្នុងអាកាសយានដ្ឋាន អន្តរជាតិរ៉ង់ហ្គូន នៃប្រទេសមីយ៉ាន់ម៉ា នាយប់ថ្ងៃពុធនេះតែម្តង ដោយវាមានលេខសម្គាល់ S2-AGQ – Bombardier Dash 8 Q400 បានធ្វើដំណើរមកពីប្រទេសបង់ក្លាដែស ឆ្ពោះមកកាន់ទីក្រុងរ៉ង់ហ្គូនរបស់មីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។

បើតាមអាជ្ញាធរអាកាសចរណ៍មីយ៉ាន់ម៉ា យន្តហោះខាងលើនេះបានព្យាយាមចុះចត ប៉ុន្តែមិនបានសម្រេចក៏ធ្លាក់ និងរអិលទៅលើវាលស្មៅ នៅក្បែរផ្លូវហោះឡើង និងចុះចតរបស់ អាកាសយានដ្ឋានខាងលើនេះតែម្តង។ បើតាមរូបភាព គេឃើញតួយន្តហោះទាំងមូលត្រូបាក់ខ្ទេចខ្ទី ខណៈមូលហេតុដែលបង្កគ្រោះថ្នាក់នេះឡើង ទំនងជាដោយសារកត្តាអាកាសធាតុ និងបច្ចេកទេស៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close