អស្ចារ្យ! Spurs បានវាយបកយកឈ្នះ Ajax​ ក្នុងម៉ោងបន្ថែម ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League 

63
CMA_LongBanner

បាល់ទាត់៖ ​បាល់ទាត់​ក្រប​ខណ្ឌ UEFA Champions League បាន​បង្កើត​រឿង​មិន​គួរ​ឲ្យ​ជឿ​ជាច្រើន ថា​អ្វីៗ​ក៏​អាច​កើតមានឡើង​ក្នុង​ពិភពលោក​បាល់ទាត់​។ ​ជាថ្មី​ម្តង​ទៀត​បន្ទាប់ពី Liverpool ធ្វើ​រឿង​មិន​គួរ​ឲ្យ​ជឿ​យកឈ្នះBarcelona 4-0 ក្រោយ​ចាញ់​ជើង​ទី​មួយ 3-0 នោះ Spurs ដែល​ចាញ់​ក្នុង​ទឹកដី​ខ្លួនឯង 1-0 ត្រលប់​មក​ហូ​ឡង់​វិញ​ត្រូវបាន Ajax បន្ថែម​ពីរ​គ្រាប់​ទៀត តែ Lucas Moura ​ស៊ុត Hat-Trick បី​គ្រាប់​ម្នាក់ឯង​មិន​គួរ​ឲ្យ​ជឿ ដែល​រួមមាន​មួយ​គ្រាប់​ចុង​ម៉ោង​នាំ Spurs ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​ឈ្នះ​តាមរយៈ​រូបមន្ត​គ្រាប់​ក្រៅ​ដី​។

ចាប់ផ្ដើម​បាន 5នាទី Matthijs de Ligt​ ស៊ុត​បើក​ការ​នាំ​មុខ​ឲ្យ Ajax ភ្លាម​មុន​ពេល​ដែល Hakin Ziyech ​បន្ថែម​មួយ​គ្រា​ប់​ទៀត​នៅ​នាទី​ទី35 មានន័យថា Ajax នាំមុខ Spurs បី​គ្រាប់​សរុប​ទាំងពីរ​ជើង​។ ​រឿង​ដែល​នឹកស្មាន​មិន​ដល់​បាន​កើតឡើង ​ច្រើន​លើក​មក​ហើយ​ក្នុង​រដូវ​កាល​នេះ​នៅ UCL Lucas Moura​ បង្ហើបក្តី​សង្ឃឹម​ឲ្យ​បន្តិច​មកវិញ​នៅ​នាទី​ទី55 មុន​ពេល​បន្ថែម​មួយ​គ្រា​ប់​ទៀត​នាទី​ទី59 ឲ្យ Spurs តាម​ស្មើ​ក្នុង​ជើង​ទី​ពីរ 2-2 តែ​តាម​ពីក្រោយ​មួយ​គ្រាប់​សរុប​ទាំងពីរ​ជើង​។

ម៉ោង​បន្ថែម​បង្គ្រប់​ខ្វះ​តែ​ប៉ុន្មាន​វិនាទី​ទៀត​ចប់​ទៅ​ហើយ Lucas Moura ​ដដែល​ស៊ុត​គ្រាប់​ទី​3 ​របស់​ខ្លួន​ធ្វើឲ្យ​បេះដូង​អ្នកគាំទ្រ ​Ajax ស្ទើរ​គាំង​។ ​ចប់​ការប្រកួត Spurs យកឈ្នះ Ajax 3-2 សរុប​ទាំងពីរ​ជើង 3-3 តែ Spurs ឈ្នះ​ដោយ​រូបមន្ត​គ្រាប់​ក្រៅ​ដី​។ ​ដូច្នេះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​1 ខែ​មិថុនា នឹង​ជា​ជំនួប​រវាង​ក្រុម​អង់គ្លេស​ទាំង2 ​នៅ​កីឡដ្ឋាន Wanda Metropolitano​ ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​ទឹកដី​របស់​ក្រុម Atletico Madrid៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close