UI_LongBanner

អាជ្ញាធរឃុំអូរម្រះចង់បង្កើតរម្មណីយដ្ឋានអន្លង់ផ្សោតត្បូងខ្លាឱ្យមានស្តង់ដា

74

ស្ទឹងត្រែង៖ អន្លង់ផ្សោតចំនួន៣កន្លែង នៅក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងមិនទាន់រៀបចំឱ្យទៅជា រម្មណីយដ្ឋានទេសចរណ៍ មាន ស្តង់ដា នៅឡើយទេ ហើយអាជ្ញាធរឃុំសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធស្វែងរកដៃគូមកជួយអភិវឌ្ឍន៍នៅឆ្នាំនេះ។

ក្នុងសកម្មភាពចុះពិនិត្យតំបន់អន្លង់អភិរក្សត្រីផ្សោតត្បូងខ្លា លោកគង់ វង្ស ក្រុមប្រឹក្សាឃុំអូរម្រះបានបញ្ជាក់ថា៖ប្រជាពលរដ្ឋនៅជិតតំបន់អន្លង់ផ្សោតចង់បង្កើតឱ្យមានរម្មណីយដ្ឋានទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនដើម្បី ប្រជាពលរដ្ឋបានលក់ដូរចំណីអាហារ និងបាន អភិរក្សត្រីផ្សោតឱ្យនៅគង់វង្ស ព្រោះវាជាសម្បត្តិធម្ម ជាតិ ដ៍កម្រ ដែលមាននៅក្នុងស្រុកសៀមបូក។លោកថា៖ យើងនៅខ្វះដៃគូមកអភិវឌ្ឍន៍ ហើយកន្លងមកមានអង្គការ(WWF)និងអង្គការផ្សេងៗទៀតមករៀបចំដែរ តែមិនមាននិរន្តភាពនោះទេ ចំណែកការអភិរក្សត្រីផ្សោតក៍នៅមានកម្រិតដែរ ។

(សម្លេង)៖ខ្ញុំចង់សមណូមពរឱ្យខាងរាជរដ្ឋាភិបាល មកមើលដើម្បីជួយរៀបចំ ដូចខាងទេសចរណ៍ កាលណាមានទេសចរទៅមកយើងអាចលក់ដូរផ្លែឈើដែលយើងផលិតបានហើយកន្លែងហ្នឹងជាកន្លែងក្រូចផ្អែមនៅឃុំអូម្រះនិងល្បីទៅដល់ភ្នំពេញ.កាលណារៀបចំបានហើយ យើងកាត់បន្ថយបានរឿងអ្នកនេសាទខុសច្បាប់យើងមានមុខរបរហើយបានជួយទីផ្សារថែមទៀតផង។

លោកអ៊នប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានគាំទ្រគំនិតដ៍ល្អនេះព្រោះមន្ទីរទេសចរណ៍ក៍ចង់បានការជួយជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋានដែរ ទើបការរៀបចំរម្មណីយដ្ឋានដំណើការទៅល្អហើយការអភិរក្សត្រីផ្សោតនិងមានប្រសិទ្ទភាព។

CMA_LongBanner

លោកប្រធានមន្ទីរឱ្យដឹងថា៖អន្លង់ផ្សោតត្បូងខ្លាក្នុងឃុំអូរម្រះមន្ទីរទេសចរណ៍បានចូលទៅក្នុងផែនការ៥ឆ្នាំហើយ ដើម្បីផ្សព្វផ្សាយរកដៃគូមកវិនិយោគ ព្រោះថាគម្រោងនេះផ្នែកជំនាញពាក់ព័ន្ធបានឯកភាពគ្នា រួមមកហើយដែរ។

លោក វង្ស សារឿន នាយរងខណ្ឌជលផលស្ទឹងត្រែងបានបញ្ចាក់ថា៖បន្ថែមពីលើនេះទៀតក៍សុំឱ្យបងប្អូនប្រជាពលរដ្ឋយើងនៅជិតតំបន់ត្រីផ្សោតរស់នៅ សូមចូលរួមជាមួយមន្ត្រីជលផលពង្រឹងប្រព័ន្ធតាមដានផ្តល់ព័ត៌មាន និងអន្តរាគមន៍រហ័សក្នុងការទប់ស្កាត់បទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ធនធានជលផលជាពិសេសត្រីផ្សោតមេអង្គ។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានអន្លង់អភិរក្សត្រីផ្សោតចំនូន៤ក្នុងនោះមានអន្លង់ផ្សោតត្បូងខ្លា-កោះសន្ទក់-កោះជ្រីមមិនទាន់បានបង្កើតជារម្មណីយដ្ឋាន ចំណែកអន្លង់ត្រីផ្សោតកោះឈើទាលក្នុងឃុំព្រះរំកិល បង្កើតជាតំបន់អេកូទេសចរណ៍រួចហើយ ក្រោមការគាំទ្រពីអង្គការម្លប់បៃតង៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close