UI_LongBanner

ធាត់រហូតមិនចេះស្គម! ពេលនេះមិនបាច់ពិបាកតមអាហារទេ ​ញ៉ាំតែទឹកងាយៗនេះ១កែវ ដឹងតែស្រកឯងៗ

96

ត្រសក់ និងក្រូចឆ្មារមានប្រយោជន៍ពិសេសណាស់សម្រាប់សុខភាពរាងកាយទាំងមូល ថែមទាំងអាចច្នៃជារូបមន្តថែសម្រស់ទៀតផង។ បន្ថែមពីនោះ ការទទួលទានភេសជ្ជៈធ្វើពីផ្លែត្រសក់ និងក្រូចឆ្មារងាយៗ ក៏អាចជួយដល់សុខភាពទូទៅបានច្រើនមុខផងដែរ ពិសេសសម្រាប់អ្នកដែលចង់បានរាងស្អាតតែម្តង ឯងរសជាតិក៏ឆ្ងាញ់ពិសា។

ដូច្នេះមកតាមដានវិធីធ្វើភេសជ្ជៈពីផ្លែតាសក់ និងក្រូចឆ្មារជាមួយនឹងអត្ថប្រយោជន៍ជាច្រើន៖

ទឹកត្រសក់លាយក្រូចឆ្មារ

 វិធីធ្វើទឹកត្រសក់ លាយក្រូចឆ្មារ

គ្រឿងផ្សំ

– ក្រូចឆ្មារ  ២ផ្លែ

– ផ្លែត្រសក់ ១ផ្លែ

– ស្ករស

– ទឹកធម្មតា

– ទឹកកកអនាម័យ

ការអនុវត្ត

CMA_LongBanner

– ជាដំបូងលាងសម្អាតត្រសក់ និងក្រូចឆ្មារឱ្យបានស្អាត រួចអាចកាត់ត្រសក់ជាបន្ទះៗ ឬដុំៗជាមុនសិន

– បន្ទាប់មកយកត្រសក់ ទៅក្រឡុកឱ្យហ្មត់ រួចបន្ថែមស្ករបន្តិច និងទឹកបន្តិច ហើយដាក់ទឹកកកចូល

– ជាចុងក្រោយច្របាច់ក្រូចឆ្មារបន្ថែមទៀតហើយក្រឡុកសារជាថ្មីរហូតដល់ហ្មត់ល្អ ។ រួចអ្នកអាចទទួលទានភេសជ្ជៈដ៏ពិសេសនេះបានហើយ។

 គុណប្រយោជន៍

– ជួយកាត់បន្ថយចំណង់អាហារ ធ្វើឱ្យអ្នកមិនសូវឃ្លានអាហារខ្លាំង ឬទទួលទានអាហារតិចជាងមុន

-ផ្ទុកនូវសារធាតុសំខាន់ៗ ដែលអាចធ្វើការលាងសម្អាត និងបណ្តេញជាតិពេលចេញពីក្នុងខ្លួន ជាពិសេសគឺជួយឱ្យពោះវៀនមានសុខភាពល្អ ហើយប្រព័ន្ធរំលាយអាហារដំណើរការល្អ

-ជួយបញ្ចុះទម្ងន់ ដោយកាត់បន្ថយអរម៉ូនអាំងអ៊ុយលីនដែលធ្វើឱ្យធាត់

ទឹកត្រសក់លាយក្រូចឆ្មារ

-ផ្ទុកជាតិទឹកដល់ទៅ ៩៥% និងជាតិកាកសរសៃច្រើនលើសលប់-ជួយកាត់បន្ថយជាតិពុលក្នុងខ្លួន ធ្វើឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ

-ភេសជ្ជៈមួយនេះ មានជាតិកាឡូរីតិចបំផុត ដូច្នេះហើយការទទួលទានភេសជ្ជៈសុខភាពដ៏ពិសេសមួយនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ និងមិនសូវឃ្លានអាហារផ្តេសផ្តាសនោះទេ៕

ប្រភព៖ BrightSide

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close