UI_LongBanner

បើមិនជឿកុំប្រមាថ! ពិតអត់ ណុបឬស្សី ល្បីថាពូកែស័ក្តិសិទ្ធិខ្លាំងដូចជា​ខ្នាយតន់?

662

នំពេញ៖ ប្រទេសខ្មែរយើង គឺជាប្រទេសមួយដែលប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងភ្ជាប់ផ្ជួន ​ជាពិសេសគឺមានអបិយជំនឿខ្លាំងទៅលើវត្ថុស័ក្តិសិទ្ធនានាជាច្រើន ​ទៅតាមការយល់ឃើញរៀងៗខ្លួន ​និងលេចឮពីមាត់មួយទៅមាត់មួយ។

អ្វីដែលកាន់តែពិសេសនោះ ថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមផងដែរ ​ដោយតាមរយៈគណនីហ្វេសបុក ​Sem Choeum បានបង្ហោះរូបភាព២សន្លឹកដោយបាននិយាយថាជាវត្ថុស័ក្តិសិទ្ធមួយក្នុងជំនឿខ្មែរផងដែរមានរាងដូចជាខ្នែងឬស្សីតែរឹងខ្លាំងដូចជាគជ់ ​ដោយថែមទាំងបានរៀបរាប់ថា៖  « ជុំក្រឡង់​ឬស្សី​ រឺ​ ឬស្សីវិលវិញ​ ថែមទាំងមាន​ ណុបឬស្សី២​ ជាប់នឹងដើមថែមទៀត​ ដូចជាខ្នាយតាន់ចឹង បីជាន់ជាប់គ្នា​ លឺថាសក្តិសិទ្ធិណាស់​ ហើយតំណាងអោយគុណទាំងបី​ ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ »។  តាមការបញ្ជក់តាមរយៈម្ចាស់គណនីផ្ទាល់បានឱ្យដឹងបន្តថា ​ណុបឬស្សីនេះនៅស្រស់ៗនៅឡើយ ​ប្រសិនជាចង់ឱ្យពូកែទាល់តែយកទៅប្រសិទ្ធីបន្ថែមផងដែរ។

CMA_LongBanner

នេះគ្រាន់តែជាការចែករំលែកព័ត៌មាននៃវត្ថុស័ក្តិសិទ្ធខ្មែរដែលជាជំនឿតៗគ្នាប៉ុណ្ណោះ ​ចំពោះការបញ្ជាក់ថាពូកែឬយ៉ាងណា ​គ្មានអ្នកណាហ៊ានសន្និដ្ឋានបាននោះទេ។ ​សូមអានដោយពិចារណា!

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close