UI_LongBanner

កូរ៉េខាងជើងបានបាញ់សាកល្បមីស៊ីលរយៈចំងាយខ្លីជាថ្មី ខណៈចំថ្ងៃតែមួយដែលអាមេរិករឹបអូសនាវាដឹកធ្យូងថ្មកូរ៉េខាងជើង

80

អាមេរិក៖ នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC បានឱ្យដឹងថាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរឹបអូសនាវាដឹកធ្យូងថ្មកូរ៉េខាងជើងមួយគ្រឿងដោយចោទថា បានរំលោភលើទណ្ឌកម្មអន្តរជាតិ។ ក៏ប៉ុន្តែការអះអាងបែបនេះកើតមានឡើងនៅចំថ្ងៃតែមួយដែលទីក្រុងព្យុងយ៉ាង ត្រូវបានគេរាយការណ៍ថាបានបាញ់សាកល្បមីស៊ីលរយៈចំងាយខ្លីជាថ្មីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

យោងតាមក្រសួងយុត្តិធម៌អាមេរិក នាវាកូរ៉េខាងជើងឈ្មោះ M/V Wise Honest ត្រូវបានប្រើប្រាស់សម្រាប់
ដឹកជញ្ចូនធ្យូងថ្មដើម្បីលក់ឱ្យបណ្ដាប្រទេសដទៃក្នុងនោះរួមមានទំាងចិន ដែលនេះគឺជាទង្វើរំលោភលើទណ្ឌកម្ម អន្តរជាតិ ហើយវាក៏ជាលើកដំបូងបំផុតផងដែរដែលសហរដ្ឋអាមេរិករឹបអូសនាវាកូរ៉េខាងជើង។ តែយ៉ាងណាក៏ដោយ ក្រុមមន្ត្រីអាមេរិកអះអាងថាការរឹបអូសនេះមិនមែនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង នោះទេ។

CMA_LongBanner

សូមបញ្ជាក់ថា នាវាដឹកធ្យូងថ្មកូរ៉េខាងជើងខាងលើត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីរឹបអូសកាលពីខែមេសា ឆ្នាំ២០១៨ ប៉ុន្តែសហរដ្ឋអាមេរិកបានចេញដីការឹបអូសនាវានេះនៅខែកក្កដា ឆ្នាំដដែល។ ដោយឡែក បច្ចុប្បន្ននាវាមួយនេះកំពុង ត្រូវបានបញ្ជូនទៅកាន់ដែនដីកោះ Samoa របស់សហរដ្ឋអាមេរិក តែមិនទាន់មានការបញ្ជាក់លម្អិតពីកាលបរិច្ឆេកនៃ ការផ្ទេរនាវានេះឡើយ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close