UI_LongBanner

ក្រុមបាល់ទាត់អង់គ្លេសទាំងពីរ Arsenal នឹង Chelsea  បានដឹកដៃគ្នាឡើងទៅវគ្គគផ្តាច់ព្រ័ត្រUEFA Europa League

69

ក្រុងឡុងដ៍៖ Arsenal បានបន្តយកឈ្នះម្ចាស់ផ្ទះ Valencia ៤-២ ក្នុងជើងទិ២ នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩ បន្ថែមលើលទ្ធផលឈ្នះ ៣-១ កាលពីជើងទី១ នៅទឹកដីអង់គ្លេស ដើម្បីទទួលបានកៅអី១ ឡើងទៅប៉ះក្រុមអង់គ្លេសដូចគ្នា តោខៀវ Chelsea ដែលបានទម្លាក់ Eintracht Frankfurt របស់អាល្លឺម៉ង់នៅកីឡដ្ឋាន Stamford Bridge ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ ក្រោយប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងស្មើគ្នា ១-១ ដូចលទ្ធផលកាលជើងទី១ នៅទឹកដីអាល្លឺម៉ង់ផងដែរ។

ក្រុមបាល់ទាត់អង់គ្លេសទាំងពីរ កាំភ្លើងធំ Arsenal និងតោខៀវ Chelsea បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដូច គ្នា ដើម្បីប្រជែងយកពានលីគលំដាប់ទី២ អឺរ៉ុប UEFA Europa League បន្ទាប់ពីពួកគេបានទម្លាក់គូប្រជែង Valencia របស់អេស្ប៉ាញ និង Eintracht Frankfurt របស់អាល្លឺម៉ង់នាយប់មិញនេះ។

CMA_LongBanner

យ៉ាងណាក៏ដោយ កីឡាករខ្សែបម្រើប៊ែលហ្ស៊ិក Eden Hazard ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះ ៤-៣ នៅពេលដែលក្រុមទាំងពីរស្មើគ្នា ៣-៣ ក្នុងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី និងក្រោយពេលមិត្តរួមក្រុមដែលជាខ្សែ ការពារ Cesar Azpilicueta ទាត់អត់ចូលនៅការទាត់គ្រាប់ទី២នោះ។

គួរបញ្ជាក់ផងដែរថា ជំនួបវគ្គផ្តាច់ព្រ័ត្ររវាង Arsenal និង Chelsea នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង Baku នៃប្រទេសអាហ្សឺបៃហ្សង់ ខណៈក្រុមឈ្នះជើងឯកពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League នឹងទទួលបានកៅអីវគ្គចែកពូលនៃ UEFA Champions League រដូវកាលក្រោយដោយស្វ័យប្រវត្តិ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close