ពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

206
CMA_LongBanner

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរឯកស័ក.២៥៦២ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ (UI) បានរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតមហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ជំនាញៈ នីតិសាធារណៈរបស់បេក្ខជនបណ្ឌិត ទេព នីថាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា..ក្រោមប្រធានបទ  លក្ខខណ្ឌគតិយុត្តនៃការរៀបចំបញ្ជីឈ្មោះបោះឆ្នោតនៅកម្ពុជាពីឆ្នាំ១៩៩៨២០១៣

ពិធីការពារនិក្ខេបទបញ្ចប់ថ្នាក់បណ្ឌិតនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

នៅក្នុងពិធីការពារនិក្ខេបទបញ្ចប់ថ្នាក់បណ្ឌិតប្រកបដោយលក្ខណៈវិទ្យាសាស្ត្រនេះ គណៈកម្មការវាយតម្លៃមានចំនួន៧រូប, តំណាងសាកលវិទ្យាល័យ១រូប និងតំណាងក្រសួងអប់រំយុវជននិងកីឡា១រូប ចូលរួមត្រួតពិនិត្យនិងវាយតម្លៃផងដែរ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនេះ មានចំនួន ៧រូប ក្នុងនោះ ៖

១-សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំប៊ុន ជាប្រធានគណៈកម្មការវាយតម្លៃ។

២-សាស្ត្រាចារ្យបណ្ឌិត អិម វិបុល គណៈកម្មការវាយតម្លៃទី១។

៣-សាស្ត្រាចារ្យបណ្ឌិត សាវ សុខ គណៈកម្មការវាយតម្លៃទី២។

៤-សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង គណៈកម្មការវាយតម្លៃទី៣។

៥-សាស្ត្រាចារ្យបណ្ឌិត ឆេង សុវណ្ណារិទ្ធ លេខាកត់ត្រា។

៦- សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទដារា សមាជិក។

៧- សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង ​សមាជិក។

ចំពោះសាស្ត្រាចារ្យណែនាំ ក្នុងកិច្ចការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ទេព នីថា មានចំនួន ២រូប៖

១- សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទដារា ជាសាស្រ្តាចារ្យណែនាំគោល។

២- សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង ជាសាស្រ្តាចារ្យណែនាំរង។

គណៈកមុ្មការបានវាយតម្លៃយ៉ាងខ្ពស់ថានិក្ខេបបទនេះពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់បច្ចុប្បន្នភាពពាក់ព័ន្ធនឹងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនៅកម្ពុជាជាពិសេសសម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយផងដែរ។

ជាលទ្ធផលគណៈកម្មការបានសម្រេចឱ្យបេក្ខជនបណ្ឌិត ទេព នីថា ជាប់ជាស្ថាពរដែលទទួលបាននិទ្ទេសល្អប្រសើរ។

គូរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close