UI_LongBanner

អ្នកគាំទ្រម្នាក់មានរហស្សនាមជួបថើប! ព្រោះមានសំណាងថើបថ្ពាល់តារាល្បីៗមិនក្រោម ៣០នាក់នោះទេ

111

ភ្នំពេញ៖ មានរឿងគួរឱ្យភ្ញាក់ផ្អើល និងបង្ករភាពអស់សំណើចមែនទែន តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមគណនីរបស់តារាម៉ូដែល លោក Alaskoo។ ដោយលោកបាន បង្ហោះរូបភាពជាច្រើនសន្លឹករបស់បុរសម្នាក់ ដែលបានថើបថ្ពាស់តារាខ្មែរ មិនក្រោម៣០នាក់ នោះទេ។

ក្នុងរូបភាពទាំងនោះ បុរសម្នាក់នោះ បានថើបថ្ពាល់យ៉ាងស្និតស្នាលជាមួយ សិល្បករខ្មែរល្បីៗជាច្រើនដួងដូចជា៖  លោក ព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា កញ្ញា យូរី លោក កែវ វាសនា កញ្ញា រ៉ាប៊ី លោក នី រតនា និងលោក ខេម ជាដើម។
រឿងដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឱ្យអ្នកគាំទ្ររជាច្រើនសរសើរថាបុរសម្នាក់នេះ ពិតជាមានសំណាងល្អមែនទែន ​ព្រោះបានជួបជាមួយតារាល្បីៗនៅក្នុងស្រុកខ្មែរ ព្រមឲ្យឱបថើប ស្និតស្នាលបែបនេះទេ ដោយអ្នកខ្លះក៏បាននិយាយលេងសើចដាក់រហ័ស្សនាមឱ្យថា  ជួបថើបទៀតផង។

CMA_LongBanner

គួរឱ្យដឹងផងដែរថា បុរសម្នាក់នេះក៏ជាតារាពលករមួយរូបនៅប្រទេសកូរ៉េផងដែរ ​ដែលស្រលាញ់គាំទ្រតារាខ្មែរមែនទែន ឱ្យតែមានកម្មវិធី ​ឬការប្រគំតន្ត្រីមានតារាមកពីស្រុកខ្មែរ ​គឺលោកមកចូលរួមមិនដែលអាក់ខានម្តងណាឡើយ ​ដែលជាហេតុធ្វើឱ្យលោកមានឱកាសជួបតារាល្បីៗបែបនេះ៕

ប្រភពៈ Sadlife

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close