UI_LongBanner

ពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែស្រស់លើកដំបូងរបស់ក្រុមហ៊ុន ឡុង ម៉េត អេហ្រ្គីខលឈ័រ នៅស្រុកឈូក ខេត្តកំពត

99

កំពត៖ ព្រឹក.ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែស្រស់លើកដំបូងរបស់ក្រុមហ៊ុន ឡុង ម៉េត អេហ្រ្គីខលឈ័រ នៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អគ្គលេខាធិការ លោកឧកញ៉ានាយកក្រុមហ៊ុន លោកនាយករដ្ឋបាល ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុកឈូក បងប្អូនកម្មករ កម្មការនីក្រុមហ៊ុនប្រមាណ៤០០នាក់។

CMA_LongBanner

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា: ពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែស្រស់លើកដំបូងរបស់ក្រុមហ៊ុន ឡុង ម៉េត អេហ្រ្គីខលឈ័រ នៅពេលនេះ គឺសមិទ្ធផលថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលសម្រេចបាន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមការអនុវត្តគោលនយោបាយវិនិយោគលើវិស័យឯកជន ក្នុងការនាំចេញដំណាំផ្លែចេកទៅកាន់ទីផ្សារប្រទេសចិន ដែលអាចចាត់ជាគោលនយោបាយដ៏ត្រឹមត្រូវមួយ ដើម្បីបង្កើតតម្លៃបន្ថែមបង្កើតការងារ និងជម្រុញផលិតកម្មក្នុងស្រុក។

គូសបញ្ជាក់ថា: ក្រុមហ៊ុន ឡុង ម៉េត អេហ្រ្គីខលឈ័រ បានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលក្នុងការដាំចេកអំបូង នៅស្រុកឈូក ខេត្តកំពត ដែលបានចំណាយទុនវិនិយោគចំនួន ៣២លានដុល្លា លើផ្ទៃដីទំហំ ១.០០០ហិចតា ប្រើប្រាស់កម្លាំងពលកម្ម ១.០០០នាក់ សម្រាប់បម្រើការដាំដុះ ថែទាំ ប្រមូលផល និងកែច្នៃវេចខ្ចប់ផលចេក នាំចេញទៅប្រទេសចិន៕ដោយ៖ HSP

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close