UI_LongBanner

កងកម្លាំងសន្តិសុខរបស់ប្រទេសឥណ្ឌា បានសម្លាប់លោក Ishfaq Ahmad Sofi ដែលជាមេបញ្ជាការរបស់ក្រុមរដ្ឋឥស្លាម (IS)

81

ញ៉ូដេលី៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយឱ្យដឹងថា កងកម្លាំងសន្តិសុខរបស់ប្រទេសឥណ្ឌា បានសម្លាប់លោក Ishfaq Ahmad Sofi ដែលជាមេបញ្ជាការរបស់ក្រុមរដ្ឋឥស្លាម (IS) ដែលជាក្រុមជិតស្និទ្ធបំផុតជាមួយក្រុមភេរវករ Zakir Moosa នៅស្រុក Sopore តំបន់គ្រប់គ្រងដោយឥណ្ឌា-កាស្មៀ ។

លោក Ishfaq ត្រូវបានគេជឿជាក់ថា ជាអ្នកដែលនៅរស់រានមានជីវិតតែម្នាក់គត់នៃក្រុមភេរវករនៅក្នុងតំបន់គ្រប់គ្រងដោយឥណ្ឌា-កាស្មៀ ។

CMA_LongBanner

យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា លោក Ishfaq គឺជាមេបញ្ជាការម្នាក់របស់ក្រុមរដ្ឋឥស្លាម ឈ្មោះ Jammu និង Kashmir ហៅកាត់ថា (ISJK) គឺជាក្រុមបំផុតបំផុលរបស់ក្រុមរដ្ឋឥស្លាម ដែលមាន លោក Zakir Moosa ជាមេដឹកនាំកំពូលរបស់ពួកគេ ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close